ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ឱប​ចង្កេះ​តារាចម្រៀង​ស្រី​ល្បី​មួយ​រូប តែ​បន្លំ​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ពិធី​សម្តែង​ការ​កាន់ទុក្ខ​«​រាជិនី​នៃ​បទ​ចម្រៀង​សូ​ឡូ​» អា​រី​ថា ហ្វ្រែ​ង​គ្លី​ន​(Aretha Franklin) កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៨ បាន​ផ្ដោត​ជា​សំខាន់​លើ​ការ​មានទុក្ខ​ពី​អ្នកគាំទ្រ​គ្រប់​រូប​នៅ​ទូ​ទាំង​ពិភពលោក និង​ជា​ការ​កាន់ទុក្ខ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ពិធី​សម្តែង​ការ​កាន់ទុក្ខ​«​រាជិនី​នៃ​បទ​ចម្រៀង​សូ​ឡូ​» អា​រី​ថា ហ្វ្រែ​ង​គ្លី​ន​(Aretha Franklin) កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៨ បាន​ផ្ដោត​ជា​សំខាន់​លើ​ការ​មានទុក្ខ​ពី​អ្នកគាំទ្រ​គ្រប់​រូប​នៅ​ទូ​ទាំង​ពិភពលោក និង​ជា​ការ​កាន់ទុក្ខ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ។

ក្នុង​ពិធី​នោះ​មានការ​រិះគន់​មួយ​តាម​រយៈ​រូបភាព​ក្នុង​ពេល​កំពុង​ថ្លែង​ការ​កាន់ទុក្ខ​របស់​ព្រះ​គ្រូ​ឆា​ឡេ​ស អេ​ល​លី​ស (Charles H. Ellis) ដែល​ឈរ​នៅ​ក្បែរ​តារាចម្រៀង​ដ៏​ល្បី គឺ​នាង​អា​រី​យ៉ា​ណា ហ្គ្រ​ង់​ដេ​(Ariana Grande) ប៉ុន្តែ​ដៃ​របស់​ព្រះ​គ្រូ​បាន​អោប​នៅ​ត្រង់​ចង្កេះ និង​រំកិល​ឡើង​ទៅ​ប៉ះ​សុដន់​របស់​នាង ។

ព្រះ​គ្រូ​បាន​ថ្លែង​សុំ​ទោស​ជា​សាធារណៈ​តាម​សារព័ត៌មាន​ដោយ​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​មិន​បាន​គិត​ថា​នឹង​មាន​ស្ថានភាព​បែប​នេះ​ទេ ព្រោះ​យល់​ថា​កំពុង​អោប​ចង្កេះ​របស់​តារាចម្រៀង ។

ព្រះ​គ្រូ​បាន​រៀបរាប់​បន្ត​ទៀត​ថា​ពិធី​សម្តែង​ការ​កាន់ទុក្ខ​នាង​អា​រី​ថា ហ្វ្រែ​ង​គ្លី​ន ក្នុង​ថ្ងៃ​នោះ​គាត់​បាន​អោប​សិល្បករ​ទាំងប្រុស​ទាំងស្រី ជា​ការ​ផ្ដល់​កម្លាំងចិត្ត​ដល់​ពួក​គេ និង​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គ្រឹ​ស្ត​សាសនិក​ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ