ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​លទ្ធផល​ការ​បោះ​ឆ្នោត​ក្បាលម៉ាស៊ីន​រដ្ឋសភា​ត្រូវ​បាន​ជ្រើសរើស​រួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បណ្តោះអាសន្ន​បាន​ប្រកាស​ជ្រើសរើស​ក្បាល់ម៉ាស៊ីន​រដ្ឋសភា​មាន​ប្រធានរដ្ឋសភា អនុប្រធាន​រដ្ឋសភា និង​ប្រធាន និង​អនុប្រធាន គណៈកម្មការ…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បណ្តោះអាសន្ន​បាន​ប្រកាស​ជ្រើសរើស​ក្បាល់ម៉ាស៊ីន​រដ្ឋសភា​មាន​ប្រធានរដ្ឋសភា អនុប្រធាន​រដ្ឋសភា និង​ប្រធាន និង​អនុប្រធាន គណៈកម្មការ និង​រាជរដ្ឋាភិបាល​រួច​ហើយ នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ ។

សមាសភាព​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៦ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៦ ដោយ​មាន​សមាជិក​រដ្ឋសភា​ចូលរួម​សរុប​១២៥​រូប ។

សម្តេច ហេង សំ​រិ​ន នៅ​ប្រធានរដ្ឋសភា លោក ងួ​ន ញ៉ិល​អនុប្រធាន​ទី​១ លោក​ជំទាវ ឃួ​ន សុ​ដា​វី អនុប្រធាន​ទី​២ ។ ទី​១.​លោក ប៉ា សុ​ជាតិ វង្ស ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា , ទី​២. លោក​បណ្ឌិត រដ្ឋ ជាម​យៀ​ប ប្រធាន​គណៈកម្មការ​ទី​២ ទី​៣. លោក ជា វណ្ណ​ដេ​ត ប្រធាន​គណៈកម្មការ​ទី​៣ , ទី​៤. លោក ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​ទី​៤ , ទី​៥. លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ ទី​៦. លោក ប៉ែន បញ្ជា ប្រធាន​គណៈកម្មការ​ទី​៦ . ទី​៧. លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ ,​ទី​៨ . លោកស្រី ឡោក ខេ​ង ប្រធាន​គណៈកម្មការ​ទី​៨ , ទី​៩ .​លោកស្រី​និ​ន សុ​ផុ​ន ប្រធាន​គណៈកម្មការ​ទី​៩ , ទី​១០. លោក ប៉ែន ស៊ី​ម៉​ន ប្រធាន​គណៈកម្មការ​ទី​១០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ