ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់បាត់! រកឃើញ​ចាហួយ​ដាក់​ជាតិប្លាស្ទិកជា​ច្រើនគីឡូក្រាម​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​នៅ​ទីតាំង​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប និង​ផ្សារ​ជី​ភូ ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​នៅ​ទីតាំង​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប និង​ផ្សារ​ជី​ភូ ក្រុង​បា​វិត ក្នុង​នោះ​បាន​រក​ឃើញ​ចា​ហ៊ួ​យ​សង្ស័យ​ដាក់​ជាតិ​ប្លា​
ស្ទិ​ក​ចំនួន​១៥​កាឡ ស្មើ​និង​៣៧.៥​គីឡូក្រាម និង​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ទៀត​ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប និង​ផ្សារ​ជី​ភូ ក្រុង​បា​វិត ហើយ​បាន​ដកហូត​យក​ទៅ​ពិសោធន៍ និង​ដុត​កម្ទេច​ចោល ។

បើ​តាម​មន្ត្រី​កាំកុងត្រូល​ម្នាក់​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​លើក ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ​ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ​និង​លើកកម្ពស់​សុ​ខុ​មា​ភាព​ដល់​ពួក​គាត់ ព្រោះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ​គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា​ទាំង​ស្ថាប័ន​ជំនាញ​ទាំង​អ្នក​នាំ​ចូល អ្នក​ផលិត​អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ​ក្នុង​ទីតាំង​ផ្សារ​ប្រ​សូត្រ និង​ផ្សារ​ជី​ភូ នា​ពេល​នេះ​បាន​រក​ឃើញ​ចា​ហ៊ួ​យ​ចំនួន​១៥​កាឡ ស្មើ​និង​៣៧.៥​គីឡូក្រាម ព្រោះ​ប្រភេទ​ចា​ហ៊ួ​យ​នេះ​នាំ​ចូល​ពី​ប្រទេស​ជិតខាង វា​មាន​ជាតិ​រឹង​ស្វិត​ដែល​បង្ក​អោយ​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​យើង​បាន​បរិភោគ​វា ជា​ពិសេស​នោះ​ក្មេង​ៗ​តូច ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។

ក្នុង​នោះ​ក៏​បាន​រក​ឃើញ​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ត​មួយ​ចំនួន​ទៀត​ផង​ដែរ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​ទៅ​លើ​មុខទំនិញ​ជា​ច្រើន​មុខ មាន​ដូច​ជា​បន្លែ​ផ្លែ​ឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាម​គោ​។​ល​។ ប៉ុន្តែ​ពុំ​មិន​បាន​រក​ឃើញ​ផ្ទុក​សារធាតុ​គីមី​នោះ​ទេ ចំណែក​អ្នកលក់​ក៏​បាន​យល់ព្រម​បញ្ឈប់​ការ​ដាក់​លក់ទំនិញ​ដែល​ខូចគុណភាព​ហួសការ​បរិច្ឆេទ​ប្រើប្រាស់​ព្រោះ​ពួក​គេ​ទាំង​អស់នោះ​បាន​យល់​ដឹង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ខូចគុណភាព​។

មន្ត្រី​កំ​កុងត្រូល​ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់​មុន​ទិញ​យក​ទៅ​បរិភោគ​ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ខេត្ត ស្វាយ​រៀង​ឲ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត ជា​ពិសេស​ជិតរដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ