តែ​១​ថ្ងៃ​កើតឡើង​១៤​លើក ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់


រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​៤​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​ប្រុស​៨​នាក់ របួសស្រាល​៩​នាក់​(​ស្រី​ម្នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៣​លើក ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធ​១​លើក ។ សរុប​ស្លាប់​២​នាក់ រថយន្ត​ធំ​២​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ​នឹង​ម៉ូតូ​៣​លើក​, រថយន្ត​ធំ​ក្រឡាប់​១​លើក ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៧​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​៦​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។

យានយន្ត​បង្កហេតុ ម៉ូតូ​៣​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​១​លើក​, ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្ត​មណ្ឌល​គី​រី​២​លើក ស្លាប់​២​នាក់ របួស​១២​នាក់ និង​ខេត្តកណ្តាល​១​លើក របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១៧៧៤​គ្រឿង​(​ម៉ូតូ​៥៥%), មធ្យោបាយ​ល្មើស​៤០២​គ្រឿង​(​ម៉ូតូ​៨១%), អប់រំ​១៩៩​គ្រឿង​(​ម៉ូតូ​៣៤%), មធ្យោបាយ​ពិន័យ​២០៣​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​២៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៩៦៥​គ្រឿង​, អប់រំ​៨៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​១៥៧​គ្រឿង​(​មួក​១២៣​គ្រឿង​, កញ្ចក់​៣៤​គ្រឿង​) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ