ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​កល្យាណមិត្ត​ជួយ​បង្ហាញផ្លូវ​មាន​ប្រយោជន៍

5 ឆ្នាំ មុន

ការ​មាន​កល្យាណមិត្ត កើត​ចេញពី​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​មិត្តភក្តិ​គឺជា​រឿង​ប្រសើរ ព្រោះ​អ្នក​ដែល​បាន​ណែនាំ​ស្គាល់​ចរិត ស្គាល់​ឥរិយាបថ​ល្អ​របស់​មនុស្ស​នោះ​រួច​ហើយ ។ ការ​ចេះ​ជ្រើសរើស​សេពគប់​បុគ្គល ឬ​ចូលរួម​ពួក​ក្រុម ចូលរួម​ក្នុង​សង្គម​ជាមួយ​លោក​អ្នក​ដែល​មានគុណ​ធម៌ មាន​បញ្ញា និង​សមត្ថភាព…

ការ​មាន​កល្យាណមិត្ត កើត​ចេញពី​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​មិត្តភក្តិ​គឺជា​រឿង​ប្រសើរ ព្រោះ​អ្នក​ដែល​បាន​ណែនាំ​ស្គាល់​ចរិត ស្គាល់​ឥរិយាបថ​ល្អ​របស់​មនុស្ស​នោះ​រួច​ហើយ ។

ការ​ចេះ​ជ្រើសរើស​សេពគប់​បុគ្គល ឬ​ចូលរួម​ពួក​ក្រុម ចូលរួម​ក្នុង​សង្គម​ជាមួយ​លោក​អ្នក​ដែល​មានគុណ​ធម៌ មាន​បញ្ញា និង​សមត្ថភាព អាច​ជួយ​ផ្ចុងផ្តើម គាំទ្រ ណែនាំ​ចង្អុល​បង្ហាញផ្លូវ​ប្រាប់​របៀបរបប រហូត​ដល់​បានជា​គ្រឿង​ពឹង​ពំនាក់​អាស្រ័យ​ដល់​គ្នា​និង​គ្នា ដើម្បី​ឲ្យ​ជីវិត​ដំណើរការ​ទៅ​ប្រកបដោយ​វឌ្ឍនភាព ក្នុង​ការ​សិក្សាអប់រំ ការ​គ្រប់គ្រង​ជីវិត ការ​ប្រកប​កិច្ចការ​ឱ្យ​ប្រព្រឹត្ត​ជា​ចីរភាព ។

ព្រះពុទ្ធ​ធ្វើ​ជា​កល្យាណមិត្ត​នៃ​ពួក​សត្វ​អប់រំ​ណែនាំ​ឱ្យ​ដើរ​តាម​ផ្លូវ​ដែល​មាន​ប្រយោជន៍ និង​បង្ហាញផ្លូវ​ឱ្យ​រួច​ផុត​ចាក​ជរា ព្យាធិ និង​មរណៈ​ទៅ​កាន់​បរមសុខ​ពោល​គឺ​ព្រះ​និព្វាន​ផុត​ទុក្ខ​ទាំងពួង ។

ការ​មាន​កល្យាណមិត្ត រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ដ៏​ធំធេង​, ដើម្បី​ភាព​គង់វង្ស​នៃ​ការ​ជួយ​ឃុំគ្រង​រក្សា និង​មិន​សាបសូន្យ មិន​អន្តរធាន​នៃ​អំពើ​ល្អ ។