ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ម្តង​ហើយ​នៅ​តែ​មិន​រាង​ទៀត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​គ្រឿងចក្រ​ជី​កក កាយ​ដី​ភ្នំ​លក់​ចំនួន​ពីរ​ក្រុម ដែល​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ឃាត់ខ្លួន​អ្នកបើកបរ និង​រឹបអូស​គ្រឿងចក្រ​តាម​បទបញ្ជា​របស់​លោក តូច…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​គ្រឿងចក្រ​ជី​កក កាយ​ដី​ភ្នំ​លក់​ចំនួន​ពីរ​ក្រុម ដែល​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ឃាត់ខ្លួន​អ្នកបើកបរ និង​រឹបអូស​គ្រឿងចក្រ​តាម​បទបញ្ជា​របស់​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រួច​ត្រូវ​បញ្ជូន​ចូល​ពន្ធនាគារ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា មិន​ទាន់​មានការ​ដោះ​លែង​នៅឡើយ​ទេ ។


សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ ម្ចាស់​គ្រឿង ចក្រ​ដែល​ម្នាក់​មានឈ្មោះ លី​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជាង ស្នាក់​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួម​ជាមួយនឹង​កម្មករ​៣​នាក់​ទៀត ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​ប៉េ​អឹ​ម​ខេត្ត​ចុះ​ឃាត់ខ្លួន​ពី​បទ​ជីក​កកាយ​ដី​ភ្នំ​លក់ និង​បំផ្លាញ​រ៉ែ​ធនធានធម្មជាតិ​ខុសច្បាប់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​ខាង​លោក​បាន​សហការ​ជាមួយនឹង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ចុះ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដែល​ជីក​កកាយ​ដី​ភ្នំ​ខុសច្បាប់​តាម​បទបញ្ជា​ព្រះរាជអាជ្ញា ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ គឺ​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង ដែល​ជីក​កកាយ​ដី​ចំនួន​២​គ្រឿង រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង និង​អ្នកបើកបរ​ចំនួន​៤​នាក់ យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

រីឯ​រថយន្ត និង​គ្រឿងចក្រ​ទាំងអស់​ត្រូវ​បាន​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយឡែក​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ហើយ ។ លោក​បញ្ជាក់​ថា ពួក​គេ​ទាំងនោះ​ធ្លាប់​ជីក​កកាយ​ដី​ភ្នំ​លក់​ម្តង​រួច​ទៅ​ហើយ ក៏​ត្រូវ​បាន​ខាង​លោក​ចុះ​ទៅ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​រាងចាល​ដែរ តែ​ក្រោយមក​នៅ​បន្ត​បំពាន​នឹង​ច្បាប់​ទើប​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន បញ្ជូន​ចូល​ពន្ធនាគារ​តែ​ម្តង ។

ចំណែក​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខាង​លោក​បាន​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​ប៉េ​អិ​ម​ចុះ​បង្ក្រាប​ក្រុម​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​ខុសច្បាប់ ។ ហើយ​លោក​កំពុង​តែ​ដំណើរការ​រឿង​ក្តី​នេះ​ផង​ដែរ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ នេត្រ ម្ចាស់​គ្រឿងចក្រ​ដែល​សមត្ថកិច្ច​ជំនាញ​ចុះ​រឹបអូស​គ្រឿងចក្រ​បាន​ឲ្យ​ដែរ​ថា ករណី​នេះ​នៅ​មិន​ទាន់​មានការ​ដោះ​លែង​នៅឡើយ​ទេ ដោយ​រង់​ចាំំ​ខាង​នាយក​សាលា​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ និង​អភិបាលខេត្ត​ទៅ​ជួយ​ដោះស្រាយ និង​សុំ​ដោះ​លែង​អ្នកបើកបរ​រថយន្ត​ទាំងអស់ ព្រោះ​ពួក​គេ​មិនដឹង​ខុស​រឿង​អ្វី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ