ស្ត្រីបីកូនខ្ចីប៉ងរត់​ចូល​ឡាន​​…ទទួល​អំណោយ​ហើយ​


ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ លោក ម៉ែ​ន វិបុល​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ លោក សរ វ​ណ្ណា នាយក​សាខា​ព្រមទាំង​មន្ត្រី​អនុ​សាខា​ស្រុក​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ផ្តល់​ជូន​គ្រួសារ​ងាយ​រង​គ្រោះ ឈ្មោះ សូ មុំ អាយុ​២៨​ឆ្នាំ ជា​ប្រពន្ធ និង​ប្តី​ឈ្មោះ​យស់ កាន់ អាយុ​២៧​ឆ្នាំ ជា​កម្មករ​លី​សែង​គ្រឿងសំណង់ បច្ចុប្បន្ន​រស់នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​កូន​ច្រើន មាន​ជីវភាព​ខ្វះខាត ។

ក្នុង​ឱកាស​នោះ លោក សរ វ​ណ្ណា នាយក​សាខា​តំណាង​លោក​ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​មាន​មតិ​សាកសួរ​សុខទុក្ខ​ផ្តាំផ្ញើ និង​បាន​ណែនាំ​កុំ​ឲ្យ​គិត​ខ្លី​ទៀត ត្រូវ​ខិតខំ​កសាង​ខ្លួន​ប្រកប​របរ​រកស៊ី​បន្ត​ទៀត​នៅផ្ទះ​ដាំ​ដំណាំ​រួម​ផ្សំ​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

អំណោយ​ដែល​បាន​ផ្តល់​ជូន​មាន​អង្ករ​២​បាវ ទម្ងន់​៦០​គីឡូក្រាម ធុង​ទឹក​ជ័រ​១ កន្ទេល​បត់​មួយ ឆ្នាំងបាយ​សម្ល​២ មី​១​កេស ត្រីខ​១០​កំប៉ុង ទឹក​ស៊ី​អី​វ​៦​ដប​កញ្ចប់ ឃី​ត​មាន​(​ភួយ មុង សា​រ៉ុ​ង ក្រ​ម៉ា​) និង​ថវិកា​២០០.០០០​រៀល​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ កញ្ញា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប មាន​ករណី​ស្ត្រី​ម្នាក់​ឈ្មោះ​សូ មុំ តូចចិត្ត​គ្មាន​លុយកាក់​ចិញ្ចឹម​កូន និង​ខឹង​ប្តី​មិន​មក​ផ្ទះ​បាន​គិត​ខ្លី​បីកូន​ស្រី​អាយុ​៣​ខែ​រត់​ចូល​ឡាន​ប៉ង​ធ្វើ​អត្តឃាត តែ​សំណាងល្អ​បាន​អ្នកស្រុក​ជួយ​ទាន់ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​នាំ​យក​ទៅ​អប់រំ និង​ហៅ​ប្តី​មក​អប់រំ រួច​ឲ្យ​នាំ​ប្រពន្ធ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕ 

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ