ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​រដ្ឋសភា​កំពុង​បើក​សម័យប្រជុំ​បោះ​ឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋសភា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ទី​0៦ ខែកញ្ញា​នេះ រដ្ឋសភា​បាន​បន្ត​បើក សម័យប្រជុំ​ជ្រើស​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល ។ ការ​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៦​ថ្មី និង​សមាជិក​រាជរដ្ឋាភិបាល​នេះ​បន្ទាប់​ពី​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​លើក​ដំបូង…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ទី​0៦ ខែកញ្ញា​នេះ រដ្ឋសភា​បាន​បន្ត​បើក សម័យប្រជុំ​ជ្រើស​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល ។

ការ​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៦​ថ្មី និង​សមាជិក​រាជរដ្ឋាភិបាល​នេះ​បន្ទាប់​ពី​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​លើក​ដំបូង កាលពី​ថ្ងៃ​ទី​0៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក ។

ដើម្បី​ប្រកាស​សុពលភាព​សមាជិក​រដ្ឋសភា​ទាំងអស់​១២៥​រូប ក្រោម​អធិបតីភាព​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​បរមនាថ​សីហ​មុនី​ព្រះ​មហា​ក្ស​ក្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សមាជិក​ទាំង​១២៥​រូប សុទ្ធ​តែម​កកើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​កន្លង​មក ។

សម័យប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា​នេះ ក្រោម​អធិបតីភាព​សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បណ្តោះអាសន្ន និង​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ អ្វី​ដែល​សំខាន់​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា​នេះ របៀបវារៈ​សំខាន់​ក្នុង​សម័យប្រជុំ គឺ​ការ​បោះ​ឆ្នោត​ជ្រើស​ប្រធានរដ្ឋសភា អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ រដ្ឋសភា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា ។

ជាង​នេះ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​សមាជិក​រាជរដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​បាន​លាក់បាំង​អស់​ជា​ច្រើន​ខែ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ