ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក សមត្ថកិច្ច​បញ្ជាក់​ថា​ករណី​ឃាតកម្ម


ខេត្តកណ្តាល ៖ សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ បាន​រាយការណ៍ ជូន​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សាកសព បញ្ជាក់​ថា ករណី​ឃាតកម្ម​។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ០៩​រោច ខែ​ស្រាពណ៍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ និង​២១​នាទី​យប់ នៅ​ចំណុច​ក្នុង​ទឹក​បឹង​ទទួល​តា​ម៉ិច ខាងលិច​ភូមិ​ព្រែក​លោក ចម្ងាយ​៥.០០០​ម៉ែត្រ ជាប់​ព្រុំប្រទល់​ដី​ខេត្ត តាកែវ ស្ថិត​នៅ​ក្នុងភូមិ ព្រែក​លោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​។

ជន​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ សម្បុរ​ស កម្ពស់​១,៨០​ម៉ែត្រ ស្លៀកខោ ខូ​វ​ប​យ​ជើងវែង​ពណ៌​ទឹកប៊ិច ខ្សែ​ក្រ​វ៉ា​ត់​ពណ៌​សូកូឡា ក្បាល​ខ្សែ​ក្រ​វ៉ា​ត់ មាន​អក្សរ G A ខោ​លី​អូរ​ក្នុង​ពណ៌​ខៀវ ម៉ាក STAMAN ពាក់អាវ​ក្រណាត់​ផ្កា ដៃ​វែង​ពណ៌​ក្រ​ម៉ៅ សក់​ខ្លី​អ​ង្គោះ មាន​រោម​ទ្រូង រោម​ខ្នង នឹង​រោម​ពុកចង្កា ធ្មេញ​ល្អិត ធ្មេញ​ខាងលើ​ផ្នែក​ខាងឆ្វេង​មាន​ដាំ​ត្បូង​ពណ៌​ស នៅ​កដៃ​ខាងឆ្វេង​មាន​ពាក់​សា​លូ ក្រណាត់​យឺត​ពណ៌​ខ្មៅ មាន​អក្សរ​ម៉ាក adidas​។

សាក្សី​បាន​ប្រាប់​ឲ្យ​យ​ដឹង​ថា យោង​តាម​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ ព្រែក​លោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច គាត់​បានឃើញ​សាកសព​មនុស្ស​អណ្តែត​នៅ​ក្នុង​ទឹក​បឹង ចំណុច​ទួល​តា​ម៉ិច ខាងលិច​ភូមិ​ព្រែក​លោក ចម្ងាយ​ប្រហែល​៥.០០០​ម៉ែត្រ ជិត​ព្រុំប្រទល់​ដី ខេត្តតាកែវ ស្ថិត​ក្នុងភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​លោក ស៊ី​ម ឃាង អធិការ នគរបាល​ស្រុក​កោះធំ បាន​ចាត់​កម្លាំង​នគរបាល​ស្រុក ចុះ​សហការ​ណ​ជាមួយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ព្រែក​ស្តី តាម​ស្វែងរក​សាកសព តាម​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ រហូត​ដល់​ម៉ោង ៩​និង​២១​នាទី​យប់ ថ្ងៃ​ដដែល​ទើប​ប្រទះ​ឃើញ​សាកសព ហើយ​បាន​ទាក់​ចង​សាកសព​រក្សា​ទុក នឹង​ការពារ​រង់ចាំ​ការិយាល័យ​ជំនាញ​ខេត្ត​ចុះ​ធ្វើការ​ពិនិត្យ លើ​សាកសព​។

នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ វេ​ល​ម៉ោង​៩​ព្រឹក ការិយាល័យ​ជំនាញ​ខេត្ត បាន​សហ​ការណ៍​ជាមួយ​ជំនាញ​ស្រុក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល គ្រូពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​សាកសព ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​សាកសព​ត្រូវ​បាន​យក​ពី​កន្លែង​ប្រទះ​ឃើញ យក​ទៅ​ទីទួល​ដើម្បី​ធ្វើការ​ពិនិត្យ ឃើញ​ថា ជន​រង​គ្រោះ​មាន​សភាព​ហើម របកស្បែក​ពិបាក​ក្នុង​ការ​ពិនិត្យ​។ សាកសព​ត្រូវ​បាន​រុំខ្សែ​នីឡុង ពណ៌​ស ចំនួន​៨​ជុំ ប្រវែង​១២,៥០​ម៉ែត្រ ទំហំ​១៦​មី​ល្លី​ម៉ែត្រ បត់​ខ្លួន​មក​មុខ ជង្គង់​ទាំង​ពីរ​ទល់​នឹង​ចង្កា ដៃ​ចងក​ដៃ​ទាំង​ពីរ មក​ក្រោយ ដោយ​ខ្សែ​នីឡុង​ពណ៌​ស ទំហំ​២០​មី​ល្លី​ម៉ែត្រ ប្រវែង​១២០​សង់ទីម៉ែត្រ នឹង​ខ្លួន​មាន​ចង​សណ្តូន​ដុំ​ថ្ម​បេតុង (​ជើង​ឆ័​ត្រ​)​រាង​បួន​ជ្រុង មាន​អក្សរ KHB នឹង​មាន​ដង​ដែក​បំពង់​ទីប ថ្លឹង​សរុប​ទម្ងន់​៣៦​គីឡូក្រាម រួច​សមត្ថកិច្ច​បាន​លើក​សាកសព​ដាក់​លើ​ទូក យក​ទៅ​ទីទួល​ដើម្បី​ធ្វើការ​ពិនិត្យ ។

កាពិ​និត្យ​ផ្នែក​ក្បាល ជន​រង​គ្រោះ​មាន​ពាក់​ស្រោម​មុខ ក្រណាត់​យឺត​ពណ៌​ខ្មៅ នឹង​មាន​ក្រមា​ពោះគោ ពណ៌​ក្រហម​គ្រប​មុខ នៅ​លើ​ថ្ថាស​ខាងស្តាំ មាន​ស្នាម​របួស​ទំហំ​១​ស​.​ម ជម្រៅ​ដល់​លលាដ៍ក្បាល ក​ទន់​បង្វិល​បាន ផ្នែក​មាត់​ធ្មេញ​ខាំ​អណ្តាត​។ ផ្នែក​ដងខ្លួន និង​អវៈយវៈ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ឆ្លង​តាម​ការ​ពិនិត្យ​លើ​សាកសព របស់​ការិយាល័យ​ជំនាញ និង​គ្រូពេទ្យ គណៈកម្មការ​ចម្រុះ​សន្និដ្ឋាន​ថា ករណី​នេះ ជា​ករណី​ឃាតកម្ម​។ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ យោង​តាម​រដូវ​ទឹក​ដំឡើង ហើយ​នៅ​ភូមិសាស្ត្រ​ស្រុក​កោះធំ ពុំ​មាន​ទីទួល​សុវត្ថិភាព​ដើម្បី​បញ្ចុះ​សាកសព កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​សម្រេច​ដឹក​សាកសព​យក​ទៅ​បញ្ចុះ​រក្សា​ទុក​នៅ​ទួល​តា​នូ​យ ស្ថិត​នៅ​ក្នុងភូមិ​បាន​កាម ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​សព​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ