ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​លួច និង​ប្លន់​ជាង​៣៥០​លើក ត្រូវ​អស់លក្ខណ៍​ហើយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ជើង​ខ្លាំង​ខាង​លួច និង​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក​)​។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ជើង​ខ្លាំង​ខាង​លួច និង​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក​)​។ ជនសង្ស័យ​ឈ្មោះ កែវ សា​រិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា នៅ​ក្នុង​ទឹកដី​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា បក្ខពួក​គេ​មាន​ជាង​១០​នាក់ លួច និង​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក តែ​គ្មាន​ន​ណា​ម្នាក់​គ្រោះថ្នាក់​ក្នុង​ហេតុ​ការ ណ៍​លួច និង​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ ហើយ​ក៏​មិន​ដែល​មាន​ជាប់គុក​ដែរ​។ មាន​តែ​ពេល​នេះ​គឺ​ជន​ម្នាក់​ឈ្មោះ កែវ សា​រិ​ន បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នាំ​ទៅ​ដល់​ពន្ធនាគារ​ទាំង​យប់ ដែល​មេឃ​កំពុង​ភ្លៀងរលឹម​៕
https://youtu.be/Y0MQdBdC7iI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ