ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្តបាត់ដំបង ទទួល​បាន​ឱសថ និង​សម្ភារ​ប្រើប្រាស់​ពី​សប្បុរសជន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ទទួល​នូវ​ឱសថ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ពី​លោក ខាន់ ម៉ា​ណេ​រ ប្រធាន​មន្ទីរ​សាធារណៈការ ខេត្តបាត់ដំបង ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​សហការី​ក្នុង​ក្រុម​គ្រួសារ​មនុស្សធម៌​ខេត្តបាត់ដំបង និង​លោក​វេជ្ជបណ្ឌិត ហួត សុ​គុណ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង និង​ជា​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល ហួត សុ​គុណ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​មហាទេព ក្រុង​បាត់ដំបង​។

លោក ខាន់ ម៉ា​ណេ​រ បាន​បញ្ជាក់​ថា ខ្ញុំបាទ និង​សហការី ព្រមទាំង​ក្រុម​គ្រួសារ​មនុស្សធម៌​បាត់ដំបង​ដោយ​បាន​ទទួល​ដំណឹង​អំពី​កងកម្លាំង​នគរបាល និង​គ្រួសារ ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ជួប​ការ​លំបាក​ផ្នែក​សុខភាព​ភ្លាម បាន​នាំ​យក​អំណោយ​សម្តេច​ក្រឡាហោម ស ខេ​ង ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​យក​ទៅ​ចែក​ជូន កង​នគរបាល​វរៈ​ព្រំដែន​ចំនួន ៤​អង្គភាព មាន​ចំនួន​៨០០​នាក់ រួម​មាន ៖ ១-​ថ្នាំ​ទឹកនោមផ្អែម​ចំនួន​២៦៩​កញ្ចប់ សម្រាប់​១០​ថ្ងៃ​, ២-​ថ្នាំ​លើសឈាម ១៦៩​កញ្ចប់ សម្រាប់​១០​ថ្ងៃ​, ៣-​ថ្នាំ​ក្រពះ ២០១​កញ្ចប់​, ៤-​កន្សែងពោះគោ ៨០០ , ៥-​វិទ្យុទាក់ទង​(​អាយ​កូ​ម​)៤០​គ្រឿង​, ៦-​ថ្នាំ​គ្រុនក្ដៅ​មួយ​ចំនួន​ទៀត សរុប​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ មាន​ចំនួន​៣០.០០០​គ្រាប់​(​បី​ម៉ឺន​គ្រាប់​)​។

ហើយ​ក៏​សូម​ថ្លែងអំណរគុណ​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន ទាំងអស់ ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​បុព្វហេតុ​ការពារ កសាង​ជាតិ​មាតុភូមិ​របស់​យើង​ឲ្យ​ទទួល​បាន នូវ​ក្តី​សុខ​គ្រប់​ៗ​គ្នា ហើយ​ព្យាយាម​លើក​ក្រោយ​បន្ត​ជួយ​បន្ថែម​ជា​បន្ត​ទៅ​ទៀត នៅ​ពេល​ដែល​កងកម្លាំង​យើង មាន​ជួប​ការ​លំបាក​។ បន្ទាប់​មក​លោក​វេជ្ជបណ្ឌិត ហួត សុ​គុណ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង បាន​ថ្លែង​ថា នេះ​ជា​ទឹកចិត្ត​មនុស្សធម៌​រួម​ជា​ចំណែក​ខ្លះ​ៗ ដែល​លោក​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ បាន​ពាំនាំ​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ ចំនួន ២០.០០០​គ្រាប់​(​ពីរ​ម៉ឺន​គ្រាប់​) ដែល​ភាគច្រើន​គឺជា ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​(​គ្រុនផ្តាសាយ ជំងឺ​ទឹកនោមផ្អែម និង​ឡើង​សម្ពាធ​ឈាម​)​។

ហើយ​ឱសថ​ទាំងនេះ នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ព្យាបា​ន​ជំងឺ​ដល់​កងកម្លាំង​នគរបាល ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ជា​ពិសេស ពលរដ្ឋ​នៅ​មូលដ្ឋាន​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ពួក​គាត់​រស់នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​។ បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​រីករាយ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់​លោក ខាន់ ម៉ា​ណេ​រ ព្រមទាំង​សហការី​ដែល​ជា​ក្រុម​គ្រួសារ​មនុស្សធម៌​ខេត្តបាត់ដំបង ក៏​ដូច​ជា​ទឹកចិត្ត​របស់​លោក​វរ​ជ្ជ​បណ្ឌិត ហួត សុ​គុណ ដែល​បាន​ខ្វល់ខ្វាយ

និង​ចូលរួម​ចែករំលែក​នូវ​ឱសថ និង​សម្ភារ​ទាំងនេះ ដើម្បី​បាន​យក​ទៅ​ប្រើប្រាស់​ព្យាបាល​ជំងឺ​ដល់​កងកម្លាំង​នគរបាល ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​នៅ​ឯ​មូលដ្ឋាន​ឆ្ងាយ​ដាច់​ស្រយាល​នា​តំបន់​ព្រំដែន​។ ហើយ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ ពិតជា​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ឡើយ ព្រោះ​ជា​ទឹកចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​ក្នុង​នាម សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ ដើម្បី​សេចក្តីសុខ​របស់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ