ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​ណាស់​នាង​ល្អិត អត់​លុយ​ចាយ​ហ៊ាន​កុហក​ម្ដាយ និង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៤ កញ្ញា ២០១៨ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដុ​ង​អារញ្ញ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ទូរ​សព្ទ័​មក​ប្តឹង​សមត្ថកិច្ច…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៤ កញ្ញា ២០១៨ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដុ​ង​អារញ្ញ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ទូរ​សព្ទ័​មក​ប្តឹង​សមត្ថកិច្ច គ្រប់​ច្រកល្ហក​ឲ្យ​ជួយ​រក​កូនស្រី​ម្នាក់​ដែល​បាន​បាត់​ចេញពីផ្ទះ អស់​រយៈពេល​៥​ថ្ងៃ ហើយ​មិនដឹង​ជា​ទៅ​ណា​។ លុះ​ល្ងាច​ថ្ងៃ​៤ កញ្ញា ដដែល​កូនស្រី​នោះ​បាន​ខ្ចី​ទូរស័ព្ទ​ស្រី្ត​ខារ៉ាអូខេ​ម្នាក់​ខ​ល​ទៅ​ម្តាយ​ថា ខ្លួន​ត្រូវ​គេ​ចាប់​បង្ខាំង​ចាក់សោ​ទុក​ក្នុង​បន្ទប់​ខា​រ៉ា​អូរ​ខេ​មួយ​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ សមត្ថកិច្ច​នគរបាល​ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​លេខ​ទូរស័ព្ទ ដែល​កូន​ទាក់ទង​ទៅ​ម្តាយ​នោះ រហូត​ដល់​វេលា​ម៉ោង​១០ និង​៥៤​នាទី​យប់ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ជន​រង​គ្រោះ ដែល​ថា​កូន​បាន​បាត់​ចេញពីផ្ទះ​នោះ​វិញ​។ ជន​រង​គ្រោះ​ឈ្មោះ ងួ​ន គឹ​ម​សៀន ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់ នៅ​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

នាង​មាន​ឪពុក​ឈ្មោះ អោ​ក សឿ​ន អាយុ​៣៦​ឆ្នាំ រកស៊ី​នៅ​ប្រទេស​ថៃ និង​ម្តាយ​ឈ្មោះ វ៉ែន ច​ន្ធី អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ​មុខ​ផ្ទះ​។ ក្រោយ​ពី​បាន​រក​ឃើញ​ក្មេង​ស្រី​នោះ នាង​បាន​និយាយ​ការ​ពិត​មូលហេតុ​ដែល​នាង​ចាក​ចេញពីផ្ទះ រហូត​ហ៊ាន​កុហក​ម្តាយ​ថា គេ​ចាប់​បង្ខាំ​ដើម្បី​ទាមទារ​ប្រាក់​។ តាម​ចម្លើយ​នាង​ថា ខ្លួន​បាន​ចេញពីផ្ទះ​៨​ថ្ងៃ​មក​ហើយ ដោយ​ពុំ​បាន​ប្រាប់​ម្តាយ​នោះ​ទេ ដោយសារ​ខ្លួន​រស់នៅ​ជាមួយ​ម្តាយ​អត់​មាន​លុយ​ចាយ ទើបបាន​ចាក​ចេញពីផ្ទះ ដើម្បី​រក​ប្រាក់​។

នាង​បន្ត​ថា ពេល​ចេញពីផ្ទះ​មាន​គ្នា​៥​នាក់​ប្រុស​២ ស្រី​៣​នាក់ ក្នុង​នោះ​មាន​ម្តាយធម៌​ឈ្មោះ ចឿ​ង ចិន និង​ឪពុកធម៌​ឈ្មោះ ផូ រិ​ទ្ធ ក៏​មក​ជាមួយ​នាង​ដែរ​។ ពេល​ចេញ​ផ្ទះ​ថ្ងៃ​ដំបូង​បាន​ទៅ​ដេក​នៅ​ភូមិ​អង្គ្រង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ចំនួន​៥​ថ្ងៃ គឺ​នៅផ្ទះ​បងប្អូន​ឪពុកធម៌ រួច​បាន​បន្តដំណើរ​ទៅ​កាន់​ស្រុក​អន្លង់​វែង គឺ​ទៅ​ផ្ទះ​ប្អូនបង្កើត​របស់​ឪពុកធម៌ ដែល​ធ្វើការ​នៅ​ខារ៉ាអូខេ​មួយ យីហោ​ផ្កាយ​មាស ពេល​ដល់ទី​នោះ​ខ្លួន​នាង​ក៏​បាន សុំ​គេ​ចូល​ធ្វើការ នៅ​ខារ៉ាអូខេ​នោះ​តែ​ម្តង​ទៅ​។

ធ្វើការ​នៅ​ខារ៉ាអូខេ​នោះ​បាន​២​ថ្ងៃ ដោយ​ពុំ​មានការ​លួងលោម ឆរ​បោក ឬ​បង្ខាំង​ទុក​ដូច​ម្តាយ​ខ្លួន​ប្តឹង​សមត្ថកិច្ច​នោះ​ទេ​។ ចំពោះ​រឿង​នាង​ទូរ​សព្ទ័​ទៅ​ម្តាយ​ថា គេ​បង្ខាំង​ទុក ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ គឺជា​រឿង​មិន​ពិត​នោះ​ទេ គឺ​ខ្លួន​បាន​ខ្ចី​ទូរ​សព្ទ័​ម្តាយធម៌​ខ​ល​ទៅ​ម្តាយបង្កើត ដើម្បី​សុំ​លុយ​គាត់​ចាយ ដែល​អត់​មាន​លុយ​មួយ​រៀល​ក្នុង​ង​ខ្លួន ម្លោះ​ហើយ​បានជា​បង្កើត​រឿង​ថា គេ​ចាំ​បង្ខាំង​។

បន្ទាប់​ពី​ការ​បំភ្លឺ​របស់​នារី​ឈ្មោះ ងួ​ន គឹ​ម​សៀន នោះ សមត្ថកិច្ច​បាន​ពិនិត្យ និង​ពិចារណា​លើស​ម្តី​សំនាង ដែល​និយាយ​ហាក់បីដូចជា​មនុស្ស​ញៀន​ថ្នាំ ដូច្នោះ​សមត្ថកិច្ច ក៏​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ផ្ទុក​លើ​ខ្លួន​នាង​នោះ​ដែរ​។ សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​ថា ករណី​នេះ​ពុំ​មាន​ពាក់​ព​ន្ធ័ នឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ទេ ទំនង​នាង​ញៀន​ថ្នាំ ឬ​ក៏​មក​ពី​អត់​លុយ​ចាយ ទើប​បានជា​ប្រឌិត​រឿង​ដូច្នេះ​។ ក្រោយមក​សមត្ថកិច្ច​បាន​ទំនាក់ទំនង ទៅ​អាណា​ព្យា​ន​បាល​ឲ្យ​ទៅ​ទទួលយក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ