ព្រះពុទ្ធ​មិនមែន​ជា​ព្រះ​លាងបាប​សត្វលោក


ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​មិន​បាន​ជួយ​លាងបាប​ឱ្យ​សត្វលោក​ណា​ទេ តែ​ព្រះ​អង្គ​បាន​ចង្អុល​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​សេចក្តីសុខ ទៅ​កាន់​ទី​រំលត់ទុក្ខ ប៉ុន្តែ​ដើម្បី​បាន​មង្គល​ទាំង​អស់នេះ យើង​ចាំបាច់​ត្រូវ​តែ​បដិបត្តិ​អំពើ​ល្អ​ដោយ​ខ្លួន​យើង​ផ្ទាល់ គ្មាន​អ្នក​ណា​ធ្វើ​ជំនួស​ទេ ។

ផ្អែក​លើ​គោលការណ៍​នៃ​ការ​ទទួលខុសត្រូវ​របស់​បុគ្គល​ម្នាក់​ៗ​នេះឯង ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ព្រះ​អង្គ​មិន​ធ្លាប់​ទ្រង់​ព្រះ​តម្រិះ​ដែល​នឹង​គ្រប់គ្រង​គណៈសង្ឃ​ឡើយ ទាំង​មិន​ទ្រង់​ប្រាថ្នា​ឲ្យ​គណៈសង្ឃ​ពឹងពាក់​អាស្រ័យ ផ្ដេកផ្ដួល​លើ​ព្រះ​អង្គ​ផង​ដែរ ។

ព្រះពុទ្ធ​បរមគ្រូ​បាន​ត្រាស់​ទូន្មាន​ទុក​មក​ថា សេចក្ដី​បរិសុទ្ធ​របស់​មនុស្ស ត្រូវ​អាស្រ័យ​ការ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​អំពើ​ល្អ អំពើ​សុចរិត​ដោយ​ខ្លួនឯង មិនមែន​អាស្រ័យ​ទៅ​លើ​ការ​អាណិតអាសូរ​ពីព្រោះ​ជា​ម្ចាស់​អង្គ​ណា ដើម្បី​ជា​រង្វាន់​សម្រាប់​ការ​ប្រព្រឹត្ត​ល្អ និង​មាន​សេចក្ដី​ស្មោះត្រង់​ចំពោះ​ព្រះ​អង្គ ឬ​ពី​អំណាច​ខាងក្រៅ​ណាមួយ​នោះ​ទេ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ