ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ប៉ផាប់​ចាប់​ពភីង​តាំងពី​ខេត្តតាកែវ​រហូត​ដល់​ខណ្ឌដង្កោ​ (មានវ​ីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១T-៧៥៧៨ ពេល​ម្ចាស់​ម៉ូតូ​បាន​ចាក់សោ​ទុក​នៅ​ក្បែរ​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១T-៧៥៧៨ ពេល​ម្ចាស់​ម៉ូតូ​បាន​ចាក់សោ​ទុក​នៅ​ក្បែរ​ខ្លួន ហើយ​រវល់​លក់​បាយ​អោយ​កម្មករ​រោងចក្រ​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​សេរី​សម្បត្តិ ឃុំ​ពុទ្ធ​ស ស្រុក​បាទី​ខេត្តតាកែវ​។

លុះ​ក្រោយ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​លួច​ម៉ូតូ​បាន​សម្រេច​ជិះ​គេចខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ដឹង​ទាន់ ភ្លាម​ៗ​នោះ​បាន​រាយ​ការ​ណ៍​ដល់​នគរបាល ហើយ​នគរបាល​បាន​ជិះ​ម៉ូតូ​ដេញ​​ប៉ផាប់​ចាប់​​ពភីង ដោយ​បាន​សហ
ការ​ជាមួយ​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្ទាក់​ចាប់​បាន ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៨២៩៥ ដែល​ជាមធ្យោបាយ​ជិះ​ឌុ​ប​គ្នា​ធ្វើ​សកម្មភាព​លួច និង​ដកហូត​បាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឃាង គឹ​ម​ឡោ អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​បាយ​សម្ល ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​ជួន វិ​ច្ឆ​យ័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​ផ្សា​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្ដាល និង​ម្នាក់​ទៀត​ឈ្មោះ​វុ​ទ្ធ រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទី​កាន់​អធិការ​នគរបាល​ស្រុក​បាទី​ខេត្តតាកែវ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ