ចាប់​វាយប្រហារ​តាម​អាកាស​ហើយ​


ប្រទេស​ស៊ី​រី ​៖ កង​យន្តហោះ​ស៊ី​រី ​និង​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​៤​កញ្ញា បាន​ធ្វើការ​វាយប្រហារ​នៅ​ខេត្ត​អ៊ី​ដ​លី​ប ជាទី​តាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​នា​ភាគ​ពាយ័ព្យ​ស៊ី​រី ខណៈ​កងទ័ព​រដ្ឋា​ភិបាល​រៀបចំ​ការ​វាយលុក​ធំ​មួយ នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​មានការ​ភ័យ​ខ្លាច​ចំពោះ​គ្រោះ​មហន្តរាយ​មនុស្សធម៌​មួយ​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​ថ្លែង​នា​ថ្ងៃ​ទី​៤​កញ្ញា​ថា ការ​វាយលុក​ប្រឆាំង​ខេត្ត​អ៊ីដ​លី​ប​នឹង​ជា​ការ​សម្លាប់​រង្គាល​មួយ​។

ប្រធានាធិបតី​រុ​ស្ស៊ី តួ​ក​គី ​និង​អ៊ី​រ៉​ង់​នឹង​ជួប​គ្នា​កំពូល​នា​ថ្ងៃ​ទី​៧​កញ្ញា​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ដើម្បី​​ពិនិត្យ​សភាពការណ៍​ក្នុង​តំបន់​ស៊ី​រី​នេះ ហើយ​ប្រធានាធិបតី​ស៊ី​រី ​លោក​បា​ចា​អាល់​អាសា​ដ​អាច​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ ដើម្បី​បើក​ការ​វាយលុក​ខាងជើង​គោក​ប្រឆាំង​អ៊ី​ដ​លី​ប​។

មានការ​អំពាវនាវ​ជា​ច្រើន​លើ​ពិភពលោក​ដើម្បី​បញ្ចុះបញ្ចូល​កងទ័ព​ស៊ី​រី​ និង​បណ្ដា​សម្ព័ន្ធ​មិត្ត​កុំ​ឲ្យ​បើក​ការ​វាយលុក​ធំ​លើ​ខេត្ត​អ៊ីដ​លី​ប​ដែល​មាន​ប្រជាជន​ប្រមាណ​៣​លាន​នាក់ ក្នុង​នោះ​ពាក់កណ្ដាល​បាន​រត់​ភៀសខ្លួន​ចេញ​រួច​ហើយ​ទៅ​កាន់​តំបន់​ឯទៀត​ៗ​របស់​ប្រទេស​។

កាលពី​ថ្ងៃ​ទី​៤​កញ្ញា​កង​យន្តហោះ​រុ​ស្ស៊ី​បាន​វាយប្រហារ​ក្នុង​តំបន់​នេះ​ជា​លើក​ដំបូង​តាំងពី​ពាក់កណ្ដាល​ខែសីហា​មក​។​ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH​ថា ការ​វាយ​ប្រហារ​​ទាំងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​ក្នុង​ចំណោម​ប្រជាជន​ស៊ី​វិល​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ