ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ DUTERTE ​ឲ្យ​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​សំខាន់​ម្នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក ​RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៤​កញ្ញា ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​ព្រឹទ្ធ​សមាជិក លោក ​ANTONIO TRILLANES​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក ​RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៤​កញ្ញា ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​ព្រឹទ្ធ​សមាជិក លោក ​ANTONIO TRILLANES​ ជា​ជន​ប្រឆាំង​សំខាន់​ម្នាក់ ក្នុង​ចំណោម​ជន​ប្រឆាំង​សំខាន់​ៗ​របស់​លោក ហើយ​លោក​អាច​ក្លាយ​ជា​ព្រឹទ្ធ​សមាជិក​ទី​២​ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់ទោស​។

បច្ចុប្បន្ន​ស្ថិត​ក្នុង​ព្រឹទ្ធសភា​ដើម្បី​ចៀសវាង​ពី​ការ​ចាប់ខ្លួន​នេះ លោក​ TRILLANES​ ជា​ឥស្សរ​ជន​មួយ​រូប​ដែល​រិះគន់​ខ្លាំង​បំផុត​ចំពោះ​សង្គ្រាម​បង្ហូរឈាម​ប្រឆាំង​គ្រឿងញៀន ប្រកាស​ដោយ​ប្រធានាធិបតី ដែល​លោក​ក៏​ចោទ​ដែរ​ថា ​ពុក​រលួយ​។ ​ម្យ៉ាងទៀត​លោក​ធ្វើ​ឲ្យ​ប្រធានាធិបតី​រិ​ត​តែ​ខឹង ព្រោះ​ហ៊ាន​ចោទប្រកាន់​កូនប្រុស​លោក គឺ​លោក ​PAOLO​ ថា​ស្ថិត​ក្នុង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ចិន​មួយ ដែល​នាំ​ចូល​ហ្វ៊ី​លី​ពី​ន​នូវ​មេ​តំ​ហ្វេ​តា​មីន​ក្នុង​ប្រមាណ​ច្រើន​។

ជន​ប្រឆាំង​រូប​នេះ​បាន​ចាត់​ទុក​បញ្ជា​ចាប់ខ្លួន​លោក​របស់​ប្រធានាធិបតី​ថា​ ក្នុង​គោលដៅ​នយោបាយ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ការ​ចាប់ខ្លួន​ព្រឺ​ទ្ធ​សមាជិកា លោកស្រី​LEILA DE LIMA កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​ដែរ​។

បទបញ្ជា​ចាប់ខ្លួន​លោក​TRILLANES​ទាក់ទិន​នឹង​ការ​លុប​ចោលការ​លើកលែងទោស​ដែល​លោក​បាន​ទទួល​កាលពី​ឆ្នាំ​២០១០ ជា​ទោស​ជាប់ចោទ​ពី​បទ​ចូលរួម​ក្នុង​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី លោកស្រី​ក្លូ​រៀ​អា​រ៉ូ​យ៉ូ​។

បទបញ្ជា​ចាប់ខ្លួន​ចេញផ្សាយ​ដោយ​កាសែត​ MANILLA TIMES សរសេរ​ថា កងទ័ព​និង​ប៉ូ​លិ​ស​ជាតិ​ហ្វ៊ី​លី​ពី​ន​បាន​ទទួលបញ្ជា​ឲ្យ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ចាប់ខ្លួន​លោក​TRILLANES​។

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​អ៊ី​ស្រា​អែ​ល​នោះ នា​ថ្ងៃ​ទី​៤​កញ្ញា​ បាន​ជួប​ជាមួយ​សម​ភាគី​អ៊ី​ស្រា​អែ​ល​លោក ​REUVEN RIVLIN​ នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ​ដោយ​នា​ឱកាស​នោះ​លោក​ RIVLIN​ លើក​ពី​រឿង​ប្រវត្តិសាស្ត្រ​មួយ​ថា ហ៊ីត្លែរ​តាម​​ពិតជា​បិសាច​មួយ ជា​បិសាច​លើ​ភព​ផែនដី​។​ សម័យ​សង្គ្រាមលោក​លើក​ទី​២​
មនុស្ស​របស់​ហ៊ី​ត្លែរ​សម្លាប់​ជនជាតិ​ជ្វី​វ​អស់​៦​លាន​នាក់​។

​៣​ខែ​ក្រោយ​លោក​ឡើង​កាន់​អំណាច លោក​ DUTERTE ធ្លាប់​និយាយ​ថា ហ៊ី​ត្លែរ ​សម្លាប់​ពួក​ជ្វី​វ​៣​លាន​នាក់ ហើយ​នៅ​ហ្វ៊ី​លី​ពី​ន​មាន​អ្នក​សេព​គ្រឿងញៀន​៣​លាន​នាក់ ហើយ​ខ្ញុំ​រីករាយ​នឹង​សម្លាប់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ