ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​មើល​ចុះ! ខ្ទេច​អស់​ហើយ​… ​​ស្លា.ប់យ៉ាង​តិច​​១០​នាក់​

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​អាជ្ញាធរ​ និង​បណ្ដា​សារព័ត៌មាន​ថា ព្យុះ​ធំ​ JEBI​ ដែល​កាលពី​ថ្ងៃ​ទី​៤​ កញ្ញា​ វាយប្រហារ​ផ្នែក​មួយ​ធំ​នៃ​ប្រទេស​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់…

ប្រទេស​ជប៉ុន ៖ យោង​តាម​អាជ្ញាធរ​ និង​បណ្ដា​សារព័ត៌មាន​ថា ព្យុះ​ធំ​ JEBI​ ដែល​កាលពី​ថ្ងៃ​ទី​៤​ កញ្ញា​ វាយប្រហារ​ផ្នែក​មួយ​ធំ​នៃ​ប្រទេស​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ ​ហើយ​ប្រមាណ​ជា​៣៤០​នាក់​រង​របួស​។ ​ព្យុះ​នោះ​បង្ក​ការ​ខូចខាត​យ៉ាងច្រើន​ពិសេស​​នៅ​ព្រ​លាន​យន្តហោះ​កាន​សៃ​តំបន់់​អូ​សា​កា ដែល​នៅ​តែ​បិទ​ទ្ធា​រ​រហូត​ដល់​ថ្ងៃ​ទី​៥​កញ្ញា​។

ព្យុះ​ JEBI ​ដែល​ក្នុង​បណ្ដា​ផ្នែក​ភាគ​កណ្ដាល​ជប៉ុន បោកបក់​ក្នុង​ល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​​១​ម៉ោង​ និង​ដល់​ជិត​២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​តាម​កន្លែង​ខ្លះ​នោះ បាន​ឆ្លងកាត់​ជប៉ុន​​ពី​ភាគ​និរតី​ទៅ​ទិស​ខាងជើង ហើយ​ចុះ​ថមថយ​កម្លាំង​ជា​លំដាប់​។ ​ព្យុះ​នោះ​ចាត់​បញ្ចូល​​ក្នុង​ប្រភេទ​ព្យុះ​ទី​ហ្វុ​ង ​ដែល​ខ្លាំង​បំផុត​កម្រ​មាន​វាយប្រហារ​ដោយ​ផ្ទាល់​បែប​នេះ​លើ​ជប៉ុន​។​ ជា​លើក​ដំបូង​ដែល​ព្យុះ​បែប​នោះ​វាយប្រហារ​ចំ​ជប៉ុន​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។

ទោះជា​យ៉ាងណា​មាន​មនុស្ស​តែ​១០​នាក់​ស្លាប់​។​ តំបន់​អូ​សា​កា​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អគារ​ជា​ច្រើន​រង​ការ​ខូចខាត បណ្ដា​ប៉ាណូ បង្គោល​ភ្លើង​និង​ដើមឈើ​ទាំង​ឡាយរ​លំបាក់ ដំបូលផ្ទះ​ប៉ើង​ រួច​រថយន្ត​នានា​ជួប​គ្រោះថ្នាក់​និង​ប៉ើ​ង​ក្រឡាប់ ចំណែក​នាវា​​មួយ​ចំនួន​ប៉ើ​ង​មក​លើគោក​។ ចំណែក​ព្រ​លាន​យន្តហោះ​កាន​សៃ ស្ថិត​នៅ​ជាប់មាត់​សមុទ្រ​លើ​កោះ​សិប្បនិមិត្ត​មួយ​ត្រូវ​ទឹក​ជន់​លិច ​ហើយត្រូវ​​បិទទ្វារ បណ្ដា​អ្នកដំណើរ​ជាប់​គាំង​។​ នា​ព្រឹក​ថ្ងៃ​ទី​៥ ​កញ្ញា បណ្ដា​នាវា​បាន​ដឹក​ពួក​គេ​មក​កាន់​ព្រ​លាន​យន្តហោះ​ក្រុង​កូ​បេ​។

ខ្យល់​យ៉ាង​ខ្លាំង​ក៏​បោកបក់​លើ​តំបន់​ក្រុង​តូ​ក្យូ​ដែរ​។ ​មាន​សេចក្ដីរាយការណ៍​ពី​ការ​ខូច​ខាត​​នៅ​ទីនោះ​។ ​ទោះបី​ជប៉ុន​តែង​ជួប​ប្រទះ​ទឹកជំនន់​ និង​ព្យុះ​នានា​រៀង​រាល់​ឆ្នាំ​ក្ដី តែ​ឆ្នាំ​នេះ​ជួប​គ្រោះ​ដ៏​អាក្រក់​ច្រើន​។ ​កាលពី​១​ខែ​កន្លះ​មុន​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត បណ្ដាល​​ឲ្យ​មាន​ទឹកជំនន់​ធំ ​ព្រមទាំង​ការ​បាក់​ដី​សម្លាប់​មនុស្ស​ប្រមាណ​ជា​២២០​នាក់​។​រួច​​បន្ទាប់​ពី​នេះ​ជួប​ប្រទះ​នឹង​រលកធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត​កាលពី​ខែកក្កដា សម្លាប់​មនុស្ស​យ៉ាងតិច​១១៩​នាក់ ហើយ​មនុស្ស​ដល់​ទៅ​៤៩.០០០​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ