ហេតុ​អ្វី​ស្ត្រី​សម័យ​ទំនើប​ជ្រើសរើស​ថ្នាំ​គ្រាប់​ពន្យារកំណើត?


​រាជធានី​ភ្នំពេញ​ ៖ វិធីសាស្ត្រ​ពន្យារកំណើត​មាន​ច្រើន​ជាង ១០ វិធី​ផ្សេង​ៗ​គ្នា​។ ហេតុ​អ្វី​បាន​ជា​ថ្នាំ​គ្រាប់​ពន្យារកំណើត​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ស្ត្រី​សម័យ​ទំនើប?

លក្ខណៈ​របស់​ស្ត្រី​សម័យ​ទំនើប​៖

ដោយសារ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ស្ត្រី​កម្ពុជា​ក៏​កាន់តែ​មាន​ភាព​ទំនើប​ឡើង​នៅ​ក្នុង​ការ​គិត​និង​ជំនឿ​របស់​ពួក​គេ​ហើយ​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ក៏​​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ស្ត្រី​សម័យ​ទំនើប​ទទួល​បានការ​អប់រំ មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង ចូល​ចិត្ត​បញ្ចេញមតិ និង​មាន​ភាព​ឯករាជ្យ​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​របស់​ពួក​គេ​។

ថ្នាំ​គ្រាប់​ពន្យារកំណើត​គឺជា​និន្នាការ​ក្នុង​ការ​រស់នៅ​បែប​ថ្មី​៖

ស្ត្រី​សម័យ​ទំនើប​ខ្វល់ខ្វាយ​អំពី​សុខភាព ជីវភាព​រស់នៅ និង​រូបរាង​របស់​ពួក​គេ​។ ពួក​គេ​មាន​​មតិ​ផ្ទាល់ខ្លួន​ទៅ​លើ​ផែនការ​គ្រួសារ ហើយ​មានការ​ប្រុង​ប្រយ័ត្ន និង​មានចំណេះ​ដឹង​អំពី​ជម្រើស​ក្នុង​ការ​ពន្យារកំណើត​។​

ការ​ច្នៃប្រឌិត​ក្នុង​ការ​ពន្យា​កំណើត​អនុញ្ញាត​ឱ្យ​ស្ត្រី​ជ្រើសរើស​យក​វិធី​ពន្យារកំណើត​ដែល​សាក​សម​នឹង​ពួក​គេ​បំផុត​និង​ផ្តល់​សិទ្ធិ​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា​ពេល​ណា​ទើប​យក​កូន​។

​ការ​ពន្យារកំណើត​ដែល​អាច​ជឿ​ទុកចិត្ត​បាន​អនុញ្ញាត​ឱ្យ​ស្ត្រី​អាច​គ្រប់គ្រង​លើ​រាង​កាយ​របស់​​ពួក​គេ​បាន​កាន់តែ​ច្រើន​។ ក្នុង​ចំណោម​វិធីសាស្ត្រ​ពន្យារកំណើត​ទាំងអស់ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​គឺជា​ថ្នាំ​ដែល​ពេញ​និយម​បំផុត​សម្រាប់​ស្ត្រី​ដែល​យកចិត្តទុកដាក់​អំពី​សុខ​ភាព​ និង​រូបរាង​របស់​គេ ​ព្រោះ​វា​មិន​ត្រឹមតែ​មានមុខ​ងារ​ពន្យារកំណើត​ប៉ុណ្ណោះ​ទេ​តែ​ថែម​​ទាំង​ជួយ​ធ្វើ​ឱ្យ​សុខុមាលភាព​ពួក​គេ​កាន់តែ​ប្រសើរ​ផង​ដែរ​។

តើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ដំណើរការ​យ៉ាងដូចម្តេច?

​ថ្នាំ​គ្រាប់​ពន្យារកំណើត​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦០​។ វា​ដំណើរការ​ដោយ​បញ្ឈប់​មេ​ជី​វិត​ឈ្មោល​ពី​ការ​ជួបនឹង​ស៊ុត​។​ អ័រម៉ូន​នៅ​ក្នុង​ថ្នាំ​បញ្ឈប់​ការ​បញ្ចេញ​ពង​អូវុល​។​ គ្មាន​ការ​បញ្ចេញ​ពង​អូវុល មាន​ន័យ​ថា​ គ្មាន​ពង​ដែល​នៅ​ជុំវិញ​សម្រាប់​អោយ​មេជី​វិត​ឈ្មោល​ដើម្បី​ជួប​ដូច្នេះ​ការ​មាន​ផ្ទៃពោះ​មិន​អាច​កើតឡើង​បាន​ទេ​។

​នៅ​ពេល​ប្រើ​បាន​ត្រឹមត្រូវ ថ្នាំ​គ្រាប់​នេះ​មាន​ប្រសិទ្ធភាព​ជាង ៩៩% ក្នុង​ការ​ការពារ​កុំ​ឱ្យ​​មាន​​ផ្ទៃពោះ​។ នេះ​មាន​ន័យ​ថា ស្ត្រី​តិច​ជាង​មួយ​នាក់ ក្នុង​ចំនោម​ស្ត្រី ១០០​នាក់​ដែល​ប្រើ​ថ្នាំ​គ្រាប់​ក្នុង​ការ​ពន្យា​កំណើត នឹង​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។

គុណសម្បត្តិ​នៃ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត

ការ​ប្រើ​ថ្នាំ​គ្រាប់​មានគុណ​សម្បត្តិ​ជា​ច្រើន​ ៖ ១-​ ​វា​មាន​ប្រសិទ្ធភាព​រហូត​ដល់ ៩៩% នៅ​ពេល​ប្រើ​ត្រឹមត្រូវ ២-​ ​វា​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ៣-​ ​វា​មិន​រំខាន​ដល់​ការ​រួម​ភេទ ៤-​ ​វា​កាត់​បន្ថយ​មុន និង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ស្រស់​ស្អាត ៥-​ ​វា​មិន​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ៦-​ ​វា​ធ្វើ​ឱ្យ​រដូវ​អ្នក​មក​ទៀងទាត់​, តិច​ជាង​មុន និង​មិនសូវ​ឈឺចាប់ ៧-​ ​វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​នៃ​អូវែ ស្បូន និង​ពោះវៀនធំ ៨-​ ​វា​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​មុន​ពេល​មក​រដូវ (​ការ​ប្រែប្រួល​អារម្មណ៍​, ភាព​មិន​សប្បាយ​ចិត្ត​, ភាព​អស់កំលាំង​, ឈឺក្បាល ជាដើម​)​។ ៩-​ ​អ្នក​អាច​មាន​ផ្ទៃពោះ​បាន​ភ្លាម​ៗ​ក្រោយ​ពេល​អ្នក​ឈប់​ប្រើ​ថ្នាំ

តើ​អ្នក​ណា​ដែល​មិន​គួរ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត?

មិនមែន​ស្ត្រី​គ្រប់​រូប​សុទ្ធតែ​អាច​ប្រើ​ថ្នាំ​គ្រាប់​បាន​នោះ​ទេ​។ អ្នក​មិន​គួរ​ប្រើ​ថ្នាំ​គ្រាប់​នេះ​ទេ​ប្រសិនបើ​អ្នក​ ៖ ១-​ ​មាន​ផ្ទៃពោះ ២-​ ​ជក់បារី និង​មាន​អាយុ ៣៥ ឆ្នាំ ឬ លើស​នេះ ៣-​ ​ឈប់​ជក់បារី​តិច​ជាង​មួយ​ឆ្នាំ​ហើយ​មាន​អាយុ ៣៥ ឆ្នាំ ឬ លើស​នេះ ៤-​ ​លើស​ទម្ងន់ ៥-​ ​ប្រើប្រាស់​ថ្នាំ​ណាមួយ។

ចង់​ស្វែង​យល់​បន្ថែម​អំពី​ជម្រើស​ក្នុង​ការ​ពន្យារកំណើត​មែន​ទេ? សូម​ចូល​មើល ​និង​តាម​ដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​⁣ Women Health Cambodia ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍​ស្តី​ពី សុខភាព​បន្ត​ពូជ​ និង​ការ​ពន្យា​រ​កំណើត ឬ ទាក់ទង​មក​លេខ​ទូរស័ព្ទ ០៣១ ៣៣៣ ០៣៣៤ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល​។

ដើម្បី​ស្វែង​យល់​ថា ​តើ​ជម្រើស​មួយ​ណា​ដែល​សម​ស្រប​សម្រាប់​អ្នក​ និង​សម្រាប់​ព័ត៌​មាន​​បន្ថែម​អំពី​ថ្នាំ​គ្រាប់​ពន្យារកំណើត​ និង​អត្ថប្រយោជន៍​បន្ថែម សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​៕ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ