ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ Dimitar Berbatov មិន​រើស​យក Man City បែរជា​ទៅ Man Utd

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា Dimitar Berbatov ដែល​ជា​អតីត​កីឡាករ​របស់ Tottenham បាន​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​មិន​ទៅ​លេង​ឲ្យ Man…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា Dimitar Berbatov ដែល​ជា​អតីត​កីឡាករ​របស់ Tottenham បាន​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​មិន​ទៅ​លេង​ឲ្យ Man City ហើយ​បែរជា​ជ្រើស​យក Man Utd ទៅ​វិញ ។

អតីត​អ្នកចាត់ការ​ក្លិប Manchester United លោក Alex Ferguson បាន​ទិញ​យក Berbatov ក្នុង​តម្លៃ​៣០​លាន​ផោន​ពី​ក្លិប Tottenham កាលពី​ខែកញ្ញា ឆ្នាំ​២០០៨ ខណៈ​ដែល Man City ក៏​ចង់បាន​កីឡាករ​ម្នាក់​នេះ​ដែរ ។ តែ​សម្រាប់ Berbatov គឺ​មាន​តែ​ក្លិប​បិសាច​ក្រហម​តែ​មួយ​គត់​ក្នុង​កែវភ្នែក​របស់​គេ ដោយសារ​ជា​អ្នកគាំទ្រ​ក្លិប​នេះ​តាំងពី​នៅ​ក្មេង ។

នៅ​ពេល​សួរ​អំពី​ចំណាប់អារម្មណ៍​មក​លើ​ក្លិប Man City កីឡាករ​រូប​នេះ​បាន​ប្រាប់​ទៅ​សារព័ត៌មាន FourFourTwo ថា «​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​ជិតដិត​ជាមួយនឹង​ក្លិប​នេះ​ខ្លាំង​ទេ​បើ​និយាយ​ឲ្យ​ត្រង់ ។ ភ្នាក់ងារ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ពី​ជម្រើស​ផ្សេង​ៗ តែ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​ឈប់ ហើយ​ក៏​រើស​យក Manchester United ដោយសារ​តែ​ប្រ​វ​តិ្ត កីឡាករ ទំនៀមទម្លាប់ និង​អ្វី​ៗ​ទាំងអស់​ទៀត​របស់​ក្លិប​» ។

Berbatov បាន​បន្ត​ថា ក្លិប​មេឃ​ខៀវ Man City ពេល​នោះ ក៏​ហ៊ាន​ឲ្យ​លុយ​ច្រើន​ដែរ ។ ពោល​គឺ​ច្រើន​ជាង​ខាង Man Utd ឲ្យ ។ តែ​សម្រាប់​រូបគេ​គឺ​ចង់ទៅ​ទីណា​ដែល​ជា​កន្លែង​ក្នុង​សុ​បិ​ន្ត​ប្រាថ្នា​ចង់បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Berbatov ធ្លាប់​ឈ្នះ Premier League ពីរ​ដង​ក្នុង​កំឡុង​ពេល​៤​ឆ្នាំ​នៅ Man Utd ហើយ​ឈ្នះ​ពាន​ស្បែកជើង​មាស​នៅ​ក្នុង​រដូវ​កាល 2010/11 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ