ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា វិល​ចូល​ឆាកនយោបាយ​វិញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ថា អតីត​ប្រធានាធិបតី​លោក​​​បា​រ៉ា​ក់ ​អូ​បា​ម៉ា ដែល​ធ្លាប់​ប្រកាស​ពី​ការ​ដកខ្លួន​ថយ​របស់​លោក​ពី​ឆាកនយោបាយ ក្រោយ​លោក​ដូ​ណា​ល់​ ត្រាំ​ ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​នោះ នឹង​វិល​ត្រឡប់​មក​កាន់​ឆាក​នយោបាយ​វិញ​នា​ស​ប្ដា​ហ៍​នេះ…

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ថា អតីត​ប្រធានាធិបតី​លោក​​​បា​រ៉ា​ក់ ​អូ​បា​ម៉ា ដែល​ធ្លាប់​ប្រកាស​ពី​ការ​ដកខ្លួន​ថយ​របស់​លោក​ពី​ឆាកនយោបាយ ក្រោយ​លោក​ដូ​ណា​ល់​ ត្រាំ​ ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​នោះ នឹង​វិល​ត្រឡប់​មក​កាន់​ឆាក​នយោបាយ​វិញ​នា​ស​ប្ដា​ហ៍​នេះ ។

លោក​អូ​បា​ម៉ា​ នា​ថ្ងៃ​ទី​៧ ​កញ្ញា​ នឹង​មក​កាន់​សាកលវិទ្យាល័យ​អ៊ី​ល​លី​ណ​យ​ដើម្បី​ទទួល​ពាន​រង្វាន់​មួយ ហើយ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ទីនោះ​។ ​បន្ទាប់​មក​លោក​នឹង​ទៅ​កាន់​នា​បណ្ដា​​ស​ប្ដា​ហ៍​ខាង​មុខ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា អូ​ហៃ​យ៉ូ​និង​ផេ​ន​ស៊ី​ល​វេ​នៀ ។

លើស​ពី​ប្រធានបទ​នៃ​យុទ្ធនា​ឃោសនា ប្រធានាធិបតី​ទី​៤៤ ​របស់​អា​មេ​រិ​ក​រូប​នោះ ត្រូវ​បញ្ចុះ​បញ្ចូល​បណ្ដា​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ឲ្យ​ទៅ​បោះ​ឆ្នោត​សភា ពាក់​កណ្ដាល​អាណត្តិ ខណៈ​ការ​បោះ​ឆ្នោត​អនុប្បវាទ​ច្រើន​ធ្លាប់​ធ្វើ​ឲ្យ​គណបក្ស​លោក​ចាញ់​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​។ ​ម្យ៉ាងទៀត​ការ​បោះ​ឆ្នោត​សភា​នា​ខែវិច្ឆិកា តាម​ទម្លាប់​ពុំ​សូវ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​ឡើយ​។

យោង​តាម​ទីប្រឹក្សា​របស់​លោក​គឺ​លោកស្រី​ KATIE HILL​ ថា លោក​អូ​បា​ម៉ា​ក៏​ត្រូវ​អំពាវ​នាវ​ផង​ដែរ​ដល់​ជនរួមជាតិ​ឲ្យ​បដិសេធ​នយោបាយ​ផ្ដាច់​ការ​និយម ។ ដោយ​ពិនិត្យ​ឃើញ​ថា ​ក្នុង​ផ្ទៃ​គណបក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ពុំ​មាន​មនុស្ស​លេចធ្លោរ​ណាមួយ​ជា​ប្រមុខ លោក​អូ​បា​ម៉ា​ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុកដូចជា​លោក​មេ​ស៊ី សម្រាប់​ជួយ​គណ​បក្ស​លោក​ឲ្យ​ដណ្ដើម​បានការ​ត្រួតត្រា​សភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ