ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​សម្រាលកូន​ ៖​ ការ​ម៉ាស្សា ព្យាបាល​ដោយ​ក្តៅ ត្រជាក់

5 ឆ្នាំ មុន

ការ​ម៉ាស្សា ជួយ​ឲ្យ​អ្នក​បាន​សម្រាក និង​បន្ធូរ​អារម្មណ៍ ជួយ​បន្ធូរ​សាច់ដុំ និង​អាច​កាត់​បន្ថយ​​ការ​ឈឺចាប់​នៃ​ការ​សម្រាលកូន ។ អ្នក​អាច​ទទួល​បានការ​ម៉ាស្សា​ពី​អ្នកជំនាញ ឬ​ពី​ស្វាមី​របស់​អ្នក​។ ការ​ប៉ះពាល់​របស់​មនុស្ស​ជាទី​ស្រឡាញ់ អាច​មានការ​ល្អ​ប្រសើរ…

ការ​ម៉ាស្សា ជួយ​ឲ្យ​អ្នក​បាន​សម្រាក និង​បន្ធូរ​អារម្មណ៍ ជួយ​បន្ធូរ​សាច់ដុំ និង​អាច​កាត់​បន្ថយ​​ការ​ឈឺចាប់​នៃ​ការ​សម្រាលកូន ។ អ្នក​អាច​ទទួល​បានការ​ម៉ាស្សា​ពី​អ្នកជំនាញ ឬ​ពី​ស្វាមី​របស់​អ្នក​។ ការ​ប៉ះពាល់​របស់​មនុស្ស​ជាទី​ស្រឡាញ់ អាច​មានការ​ល្អ​ប្រសើរ ប្រសិន​បើ​អ្នកមាន​អារម្មណ៍​អន្ទះអន្ទែង ។

ប្រសិនបើ​អ្នក​ឈឺ​ខ្នង អ្នក​ប្រហែលជា​ចង់បាន​ការ​ម៉ាស្សា​ដ៏​សុខ​ស្រួល ឬ​ការ​ស្ទាប​អង្អែល ថ្នម​ៗ​លើ​ខ្នង​របស់​អ្នក ជា​ពិសេស​ប្រសិនបើ​វា​ធ្វើ​ដោយ​មនុស្ស​ជាទី​ស្រឡាញ់​របស​អ្នក ។ ទោះ​យ៉ាងណា​ក៏​ដោយ ត្រូវ​ប្រាកដ​ថា ការ​ម៉ាស្សា គឺ​មិន​ខ្លាំង ឬ​អាច​ប៉ះពាល់​ដល់​កូន​របស់​អ្នក ។

​ស្ត្រី​ជា​ច្រើន​ក៏​ត្រូវការ​ក្រណាត់ ឬ​ដប​ទឹក​ក្តៅ ឧណ្ហ​ៗ ដើម្បី​ដាក់​ស្អំ​នៅ​លើ​ក្បាលពោះ ឬ​ខ្នង​ដែល​កំពុង​ឈឺចាប់ ឬ​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ពួក​គេ​កំពុង​មាន​អារម្មណ៍​មិន​ស្រួល ដើម្បី​ជួយ​ឲ្យ​ពួក​គេ​បាន​សម្រាក និង​បន្ថយ​ការ​ឈឺចាប់​។ អ្នកខ្លះ​រក​ឃើញ​ថា ការ​ដាក់​ទឹក​ត្រជាក់ តិច​ៗ អាច​ជា​រឿង​ល្អ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ