ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ល្បិច​បំភ័ន្ត​ភ្នែក​…លាក់​​ក្នុង​សម្បក​​ស្ករ​កៅស៊ូទៀត​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​បាន​ប្រើ​ល្បិច​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ដោយ​យក​ថ្នាំ​ញៀន​ញាត់​ចូល​សម្បក​ស្ករ​កៅស៊ូ តែ​សមត្ថកិច្ច​ស្ទាក់​ឆែកឆេរ​រក​ឃើញ ក៏​បាន​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវលំ​ ចំណុច​ទួល​ដា ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​បាន​ប្រើ​ល្បិច​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ដោយ​យក​ថ្នាំ​ញៀន​ញាត់​ចូល​សម្បក​ស្ករ​កៅស៊ូ តែ​សមត្ថកិច្ច​ស្ទាក់​ឆែកឆេរ​រក​ឃើញ ក៏​បាន​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវលំ​ ចំណុច​ទួល​ដា ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ ស្រុក​ភ្នំស្រួច កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​។

ជនសង្ស័យ​ទាំង​២​នាក់​ខាង ម្នាក់​ឈ្មោះ​ឆិល ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ និងម្នាក់​ទៀត​​ឈ្មោះ​បូ រស្មី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​វ ត្ថុ​តាង​ដកហូត​មាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច​លាក់​ក្នុង​កញ្ចប់​ស្ករ​កៅស៊ូ ដែកកេះ​១ ម៉ូតូ​១​គ្រឿង ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១B-៣២១០​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ កម្លាំង​នគរបាល​បាន​ល្បាត​តាម​ចំណុច​គោលដៅ​ប្រឈម ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ចាស់ កំពុង​បើក​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​តាម​ផ្លូវលំ ក៏​ឃាត់​ឆែកឆេរ​លើ​ខ្លួន​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​លាក់​ក្នុង​សម្បក​ស្ករ​កៅស៊ូ ក៏​មក​ចាត់ការ​តាម​នីតិវិធី​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នៃ​មក​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ