ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ច្រើន​មុខ​ម្ល៉េះ​បុរស​ម្នាក់​នេះ សឹងតែ​គ្រប់​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ការិយាល័យ​ការពារ និង​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ឆក់​ត្រី​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ការិយាល័យ​ការពារ និង​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ឆក់​ត្រី​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​សាលា​ក្រហម​(​ភូមិ​យាង​ថ្មី​) ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពេ​ត សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​សាលា​ក្រហម (​ភូមិ​យាង​ថ្មី​) ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជន​ម្នាក់​នេះ​ទន្ទឹម​នឹង​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​គ​ហើយ គឺជា​មុខសញ្ញា ឆក់​ត្រី​យ៉ាង​សកម្ម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ពណ៌​ស​ក្រាម ចំនួន​២​កូន​ថង់ ទម្ងន់​១១,១០​ក្រាម ,​កាំភ្លើងខ្លី​ជ័រ ម៉ា​កឡុក​១​ដើម​,​ទូរស័ព្ទ​ដៃ​១​គ្រឿង​,​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ,​ដែកកេះ​២ ,​ដាវ​សា​ម៉ូ​រ៉ៃ​១ និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត និង​ក្រដាស់​វេ​លុយ​ថ្លៃ​ទិញ​ថ្នាំ​ចំនួន​២​សន្លឹក ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​គេ​បាន​និយាយ​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​គេ​ទិញ​មក​ពី​មនុស្ស​ម្នាក់​នៅ​ថៃ​ក្នុង​១​ថង់​នេះ​តម្លៃ​៥០​ម៉ឺន​រៀល ចំពោះ​លុយកាក់ គឺ​គេ​វេ​តាម​វី​ង និង​ទ្រូ​ម៉ា​នី រួច​យក​ថ្នាំ​មក​លក់​ចែកចាយ​បន្ត​ក្នុងភូមិ ។ ចំពោះ​សកម្មភាព​របស់​គេ​ទើបតែ​ជា​លើក​ទី​១ ទេ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ