ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីខ្មែរ​…ក្រោយត្រូវឆ្នោតរង្វាន់ធំ​​ ទើបដឹង​ជម្រៅ​ចិត្ត​ប្តីជាតិថៃ​​

5 ឆ្នាំ មុន

ខេត្ត​រាក់​យ៉ង​-​ប្រទេស​ថៃ ៖ រឿង​លុយកាក់​ពិបាក​នឹង​ទុកចិត្ត​គ្នា​ណាស់ ​ទោះជា​ប្តី​ប្រពន្ធ​ក៏​ដោយ ប្រសិនបើ​អ្នក​ទាំង​២​ មិន​មានគំនិត​ស្មោះត្រង់​នឹង​គ្នា ។ ជាក់ស្តែង​ ស្ត្រី​ខ្មែរ​ម្នាក់​ ​ដែល​មាន​រាសី​ខ្ពស់​ត្រូវ​រង្វាន់​ធំ​ទី​១…

ខេត្ត​រាក់​យ៉ង​-​ប្រទេស​ថៃ ៖ រឿង​លុយកាក់​ពិបាក​នឹង​ទុកចិត្ត​គ្នា​ណាស់ ​ទោះជា​ប្តី​ប្រពន្ធ​ក៏​ដោយ ប្រសិនបើ​អ្នក​ទាំង​២​ មិន​មានគំនិត​ស្មោះត្រង់​នឹង​គ្នា ។ ជាក់ស្តែង​ ស្ត្រី​ខ្មែរ​ម្នាក់​ ​ដែល​មាន​រាសី​ខ្ពស់​ត្រូវ​រង្វាន់​ធំ​ទី​១ បាន​ប្រញាប់​ទៅ​ចុះ​គណនី​បញ្ញើធនាគារ​នៅ​ខេត្ត​រាក់​យ៉ង ប្រទេស​ថៃ ។

ក្រោយ​ពី​ប្តី​ជា​ជនជាតិ​ថៃ​ដណ្ដើម​ឱ្យ​ដាក់​​តែ​ឈ្មោះ​របស់​ខ្លួន បន្ទាប់​ពី​ដឹង​ថា​ ប្រពន្ធ​ត្រូវ​ឆ្នោត​រង្វាន់​ធំ​៦​លាន​បាត ធ្វើ​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា ក៏​ទៅ​ប្តឹង​នគរបាល​ស្រុក​រាក់​យ៉ង ព្រោះ​ខ្លាច​ម្នាក់​ៗ​ឱប​លុយ​តែឯង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្នុង​ប្រទេស​ថៃ​មួយ ដែល​ផ្សាយ​ឱ្យ​ដឹង​ម្សិលមិញ​នេះ ។

កាលពី​ថ្ងៃ​ទី​២ កញ្ញា លោក​អនុសេនីយ៍ឯក ថេ​ប ឆា​រី អធិការរង​តម្រួត​ស្រុក​រាក់​យ៉ង ខេត្ត​រាក់​យ៉ង ប្រទេស​ថៃ បាន​ទទួល​ពាក្យបណ្ដឹង​របស់​អ្នកស្រី ហ៊ី​ន សង អាយុ​៣៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ជា​មេផ្ទះ​បាន​ធ្វើ​ដំណើរ​​រួម​ជាមួយ​ប្តី​ឈ្មោះ ផៃ​ធូ​ន ថង​ឌែ​ង អាយុ​៣៩​ឆ្នាំ (​ជនជាតិ​ថៃ​) មានមុខរ​បរជា​សន្តិសុខ​របស់​ក្រុម​ហ៊ុន​ផ្សារ​ដែក និង​កូនស្រី​ដើម្បី​ចុះ​ក្នុង​គណនី​ធនាគារ​ប្រចាំ​ថ្ងៃ ក្រោយ​ពី​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ទី​១​ចំនួន​៦​លាន​បាត ។ អ្នកស្រី ហ៊ី​ន សង បានឱ្យ​ដឹង​ថា មុន​នេះ​៥​ថ្ងៃ នៃ​ការ​ចេញ​ឆ្នោតជាតិ អ្នកស្រី​បាន​ទៅ​ទិញ​របស់របរ​នៅ​ហាង ស៊ែ​ង​ថង ស៊ុប​ពើ​ម៉ា​ឃី​ត នៅ​ទីរួមខេត្ត​រាក់​យ៉ង ដោយ​ទៅ​ទាំង​គ្រួសារ​។

ក្រោយ​ពី​ទិញ​របស់របរ​រួច​ហើយ ឃើញ​អ្នកលក់​ឆ្នោតជាតិ​នៅ​មុខ​ផ្លូវ​ចេញ ក៏​មានចិត្ត​ចង់​ទិញ​ផ្សងសំណាង ពេល​សន្លឹក​ឆ្នោត ជាប់​គ្នា​៣​សន្លឹក អ្នកស្រី​ក៏​ហែក​យក​តែ​១​សន្លឹក ដាក់​ចូល​ក្នុង​កាបូប​លុយ រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ ។ រហូត​ដល់​ថ្ងៃ​ចេញ​ឆ្នោត​បាន​បើក​ទូរទស្សន៍​ថៃ​រដ្ឋ​ប៉ុស្តិ៍​៣២​មើល ដើម្បី​ផ្ទៀងផ្ទាត់ និង​តាមដាន​ការ​ចេញ​​ឆ្នោត ។

នៅ​ពេល​ប្រកាស​រង្វាន់​ទី​១ លេខ​ដែល​ចេញ​មក​គឺ ត្រូវ​នឹង​លេខ​ដែល​អ្នកស្រី​ទិញ​មុខ​ហាង សប្បាយចិត្ត​ណាស់​ក៏​ប្រញាប់​ទូរ​សព្ទ័​ប្រាប់​ប្តី ហើយ​ប្តី​ក៏​មក​ទទួល​ត្រឡប់​ទៅ​ផ្ទះ​យក​មក​មើល ដោយ​មិន​រង់ចាំ​យូរ​ប្តី​ក៏​ដាក់​ឈ្មោះ​ខ្លួនឯង​ភ្លាម​ៗ ទើប​សួរ​ថា ខ្លួន​ក៏​មាន​ប៉ា​ស្ព័​រដែរ ហេតុ​អី​បានជា​សរសេរ​ឈ្មោះ​ប្តី​តែ​ម្នាក់ឯង​ចូល​ទៅ​ក្នុង​គណនី​បែប​នេះ ទើប​ធ្វើ​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា ។

ក្រោយមក​អ្នកស្រី ហ៊ី​ន សង បាន​ប្រាប់​ប្តី​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា នឹង​ទៅ​ប្ដឹង​តម្រួត​ដើម្បី​ដាក់​ឈ្មោះ​អ្នកស្រី ព្រោះ​ជា​អ្នកទិញ​ឆ្នោត ដោយ​មិន​ទុកចិត្ត​ប្តី ព្រមទាំង​ប្រាប់​សមត្ថកិច្ច​នគរបាល​នៅ​ថ្ងៃ​ទី​៣ កញ្ញា
ថា​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ស្នាក់​ការ​ឆ្នោតជាតិ ។

ក្រោយ​ពី​បើក​លុយ​៦​លាន​បាត​បាន​ហើយ ក៏​ប្រញាប់​យក​លុយ​បញ្ចូល​ក្នុង​គណនី​ធនាគារ​ឈ្មោះ​ខ្លួនឯង​ភ្លាម​ៗ ។ ចំណែក​ប្តី​ក៏​បាន​យល់ព្រម​ឱ្យ​ប្រពន្ធ​ដាក់​ឈ្មោះ​ក្នុង​គណនី​ធនាគារ​តាម​បំណង​ទៅ ដោយ​មិន​ជំទាស់​តប​ត​ទៀត​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ