ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ស្រែ​កថា​«​រក​ពូ​ឃើញ​ហើយ​» ប្រពន្ធរ​ត់ទៅ​ឃើញ​ស្តែង​ៗ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ច​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​កំពីង​តា​គង់ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ច​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​កំពីង​តា​គង់ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។

សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប៉ិ​ញ លិញ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ បច្ចុប្បន្ន​បាន​នាំ​ប្រពន្ធ​មក​ស្នាក់​នៅ​ស៊ីឈ្នួល​ពុះ​ឫស្សី​ឲ្យ​គេ​ទាំង​គ្រួសារ​នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ព្រំ អៀង អាយុ​៥៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាល​ព្រឹក​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ប្ដី​ប្រពន្ធ​ពួក​គាត់​បាន​នាំ​គ្នា​មក​ស៊ីឈ្នួល​ពុះ​ឫស្សី​នៅ​ភូមិ​កំពីង​តា​គង់​ខាងលើ​បាន​រយៈពេល​បី​ថ្ងៃ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា នេះ ប្ដី​របស់​គាត់​បាន​ផឹក​ស្រវឹង​យ៉ាង​ខ្លាំង ហើយ​ក៏​ទៅ​ស៊ីឈ្នួល​ពុះ​ឫស្សី​នៅ​ជិត​មាត់​ស្ទឹង​សែន​ដូច​សព្វដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​ក៏​បាន​ដើរទៅ​តាម​ក្រោយ​ថា​ទៅ​ជួយ​ពុះ​ឫស្សី​ប្ដី តែ​នៅ​ពេល​គាត់​ដើរទៅ​ដល់​មិនឃើញ​ប្តី​ឡើយ ឃើញ​តែ​ស្បែកជើង​មួយ​ចំហៀង​នៅ​នឹង​មាត់ទឹក និង​មួយ​ម្ខាង​ទៀត​អណ្ដែត​ទឹក ។ គាត់​មិន​នឹក​ស្មានថា​ប្តី​លង់ទឹក​នោះ​ទេ គាត់​ក៏​បាន​ដើរមក​រក​ប្ដី​គាត់​នៅ​ក្នុងភូមិ ក្រែង​ប្ដី​គាត់​ដើរមក​ផឹកស្រា​ក្នុងភូមិ​វិញ គាត់​បាន​ដើរ​រក​ប្តី​បាន​ប្រហែល​ជាង​២០​នាទី នៅ​តែ​រក​មិនឃើញ​ប្ដី គាត់​ក៏​ដើរ​ត្រឡប់​មក​កន្លែង​ពុះ​ឫស្សី​វិញ ស្រាប់តែ​ឮ​ក្មួយ​ស្រែកហៅ​ថា «​រក​ពូ​ឃើញ​ហើយ​» ពេល​នោះ​គាត់​ដើរទៅ​ដល់​ឃើញ​ប្ដី​ត្រូវ​បាន​បងប្អូន​ស្រង់​យក​មក​ពី​ក្នុង​ទឹក ដាក់​មក​លើគោក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​ពុំ​ឃើញ​មាន​ស្នាក​ស្នាម​អ្វី​ឡើយ ក៏​នាំ​គ្នា​យក​សព​មក​ផ្ទះ​បងថ្លៃ​នៅ​ជិត​នោះ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កំលាំង​ជំនាញ​បាន​សហការ​ជាមួយ​លោកនាយ​ប៉ុស្ដិ៍​ឈូក និង​មេ​ភូមិ រួម​ទាំង​ក្រុម​គ្រួ​សារបាន​ពិនិត្យ​សព​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក ប្រាកដ​មែន ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ