ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ១យប់ ជាង១០០តូបត្រូវឆេះម៉ដ្ឋ (មានវីដេអូ)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​តូប​លក់ដូរ​ប្រមាណ​ជាង​១០០​តូប​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​បំផ្លាញ​ស្ទើ​តែ​អស់​គ្មាន​សល់​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ផ្សារ​ព្រៃ​ល្វា ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រែ​កប្បាស ខេត្តតាកែវ…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​តូប​លក់ដូរ​ប្រមាណ​ជាង​១០០​តូប​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​បំផ្លាញ​ស្ទើ​តែ​អស់​គ្មាន​សល់​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ផ្សារ​ព្រៃ​ល្វា ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រែ​កប្បាស ខេត្តតាកែវ ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រែ​កប្បាស​បានអោយ​ដឹង​ថា តូប​លក់ដូរ​ដែល​ត្រូវ​អគ្គី​ភ័យ​បាន​ឆាបឆេះ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ និង​សម្ភារ​ចម្រុះ​ខូចខាត​ប្រហែល ៥% នៃ​ចំនួន​តូប​ផ្សារ​ទាំងអស់ រីឯ​ទីតាំង​ដែល​ឆាបឆេះ​ដំបូង​គេ ខូចខាត​ប្រហែល ៩០% ចំពោះ​សម្ភារ​ខូចខាត នោះ​មាន​ចំនួន​១២០​តូប មូលហេតុ​ដោយសារ​តែ​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ចេញពី​តូប​របស់​ឈ្មោះ សួយ និង​ឈ្មោះ ជា ។

នៅ​មុន​ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ​ដោយ​មាន​ឮ​សូរ​សម្លេង​ផ្ទុះ​ឆេះ​រីក​រាលដាល​ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម បន្ទាប់​ពី​មាន​ករណី​មាន​អគ្គី​ភ័យ​ឆាប់ឆេះ​តូប​ក្នុង​ផ្សារ​ភ្លាម​លោក​ក៏​បាន​រាយ​ការ​ណ៌​ភ្លាម​ជូន​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ រួច​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​-​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់អគ្គីភ័យ​ខាងលើ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​រថយន្ត​ទើប​ពន្លត់​បានជា​ស្ថាពរ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ចំពោះ​ចំនួន​តូប​ទាំងអស់​មាន​១២០​តូប​តែ​មាន​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មាន​តែ​៣៩​អាជីវករ​តែ​ប៉ុណ្ណោះ​ដោយ​តូប​មួយ​ចំនួន​ធំ​ត្រូវ​អាជីវករ​ទិញ​សម្រាប់​ស្តុ​ប​ទុក​ឥ​វ៉ា​ន់​របស់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ