ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​កាំ​ង និង​អឺរ៉ុប មិន​គួរ​លេងល្បែង​មហាអំណាច​ក្នុង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក​ឡើយ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May ទៅ​កាន់​ទ្វីបអាហ្វ្រិក បាន​បង្កើត​ឱ្យ​មានការ​សួរ​ដេញដោល​គ្នា​កាន់តែ​ខ្លាំង​ឡើង ខណៈ​​លោកស្រី​បាន​ថ្លែង​ថា អង់គ្លេស​មាន​បំណង​ធ្វើ​ជា​វិនិយោគិន​បរទេស​ដ៏​ធំ​បំផុត​របស់​ទ្វីប​នេះ​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាង​មុខ…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May ទៅ​កាន់​ទ្វីបអាហ្វ្រិក បាន​បង្កើត​ឱ្យ​មានការ​សួរ​ដេញដោល​គ្នា​កាន់តែ​ខ្លាំង​ឡើង ខណៈ​​លោកស្រី​បាន​ថ្លែង​ថា អង់គ្លេស​មាន​បំណង​ធ្វើ​ជា​វិនិយោគិន​បរទេស​ដ៏​ធំ​បំផុត​របស់​ទ្វីប​នេះ​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាង​មុខ ។

ប្រទេស​ខ្លះ​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ផ្តល់​សារសំខាន់​កាន់តែ​ច្រើន​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាហ្វ្រិក ដោយ​ដាក់​ទ្វីប​ដែល​កំពុង​លេចធ្លោ​នេះ​ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​របស់​ពិភពលោក ។

រឿង​នេះ​សំខាន់​ណាស់ និង​ជា​លើក​ដំបូង​ហើយ​ដែល​អាហ្វ្រិក​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​កិច្ច​ការទូត​ចាប់តាំងពី​អាហ្វ្រិក​បាន​ប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​របស់​ខ្លួន​គឺ​អឺរ៉ុប ។ មាន​កត្តា​ខ្លះ​ៗ​ដូច​ជា វត្តមាន​ចេះ​តែ​កើនឡើង​របស់​ចិន​ក្នុង​ទ្វីបអាហ្វ្រិក ដែល​បាន​ផ្តល់​ទំហំ​ថ្មី​មួយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​នៅ​អឺរ៉ុប និងអាហ្វ្រិក ។

ចិន​ជា​ប្រទេស​មក​ក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច ប៉ុន្តែ​ទីក្រុង​ប៉េ​កាំ​ង គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាហ្វ្រិក​។ វិនិយោគទុន​ចិន​បាន​ក្លាយជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​ដែល​ពង្រឹង​សេដ្ឋកិច្ច​របស់​អាហ្វ្រិក​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ មាន​បញ្ហា​ប្រឈម​ខ្លះ​ៗ​ចំពោះ​មុខ ខណៈ​បំណុល​ចេះ​តែ​កើនឡើង​ជាប់​ជា​និច្ច​ក្នុង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​មួយ​ចំនួន ។

វេទិកា​កិច្ចប្រជុំ​កំពូល​ទីក្រុង​ប៉េ​កាំ​ង ស្តី​ពី «​កិច្ច​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក » (FOCAC) នឹង​ជា​ឱកាស​មួយ​ជួយ​ពង្រឹង​បន្ថែម​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ។ វត្ត​មាន​​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅ​អាហ្វ្រិក បាន​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​មួយ​នៅ​អឺរ៉ុប ដែល​កំពុង​បញ្ឆេះ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​អាហ្វ្រិក​ឲ្យ​កាន់តែ​មាន​កម្ដៅ​ទ្វេ​ដង ។ ចំណែក​ប្រទេស​ចិន​វិញ​រីករាយ​ក្នុង​ការ​មើលឃើញ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ចូលរួម​ដោយ​ផ្ទាល់​កាន់តែ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក ។

មានឱកាស​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សក្តានុពល​ជា​ច្រើន​សម្រាប់​ចិន​និង​អឺរ៉ុប​ក្នុង​ទ្វីបអាហ្វ្រិក​នេះ​ដែល​នឹង​ជួយ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​មួយ​នេះ​ពុះពារ​ជម្នះ​រាល់​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​ដូច​ជា បញ្ហា​បំណុល​ជាដើម ។

អាហ្វ្រិក​ជា​កន្លែង​សំខាន់​មួយ​ស្ថិត​នៅ​តាម​បណ្តោយ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » របស់​ប្រទេស​ចិន ។ ក្រុមហ៊ុន​អឺរ៉ុប​ជា​ច្រើន​ស្វាគមន៍​ចូលរួម​ក្នុង​គម្រោង​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ​នេះ ដែល​ជា​គំនិត​ផ្តួចផ្តើម​បើក​ទូលាយ​ស្វាគមន៍​រាល់​បណ្តា​ប្រទេស​ដែល​មាន​បំណង​ចូលរួម​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា និង​ស្ម័គ្រចិត្ត ។

ពុំ​មាន​បញ្ហា​នោះ​ទេ ប្រសិនបើ​ប្រទេស​នៅ​អឺរ៉ុប​បដិសេធ​ធ្វើការ​ជាមួយ​ចិន ក្នុង​កិច្ចការ​នៅ​អាហ្វ្រិក ហើយ​ជំនួស​មក​វិញ​តាម​រយៈ​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី ប៉ុន្តែ​យើង​មិន​ចង់ឱ្យ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាហ្វ្រិក ដោយ​ម្ខាង​មាន​ចិន និង​ម្ខាង​ទៀត​មាន​អឺរ៉ុប​នោះ នឹង​វិវត្តន៍​ទៅ​ជា​ល្បែង​មហាអំណាច​នោះ​ឡើយ ។ ចិន​-​អឺរ៉ុប អាច​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​នៅ​អាហ្វ្រិក និង​លើកកម្ពស់​ការ​ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅ​មក ។

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក បាន​កើនឡើង​ពី​៧៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​១៩៧៨ ដល់​១៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ដោយ​កើនឡើង​ជាង​២០០​ដង និង​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ ហើយ​ចិន​បាន​រក្សា​តួនាទី​របស់​ខ្លួន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាហ្វ្រិក​ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​ៗ​គ្នា​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ