ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ចង់​ដោះស្រាយ​ជម្លោះ​សាច់​គោ​ជាមួយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប្រ៊ុ​ច​សែ​ល ៖ គណៈកម្មាធិការ​អឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​មក​ថា ពួក​គេ​ចង់​ស្នើ​ឲ្យ​បើក​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​ជម្លោះ​ការ​នាំ​ចេញ​សាច់​គោ​មិន​ចាក់​អ័រម៉ូន​ដើម្បី​កាត់​បន្ថយ​ភាព​ទាន​តឹង​ក្នុង​តំបន់ ។ សហភាព​អឺរ៉ុប (EU) និង​សហរដ្ឋអាមេរិក​មាន​ជម្លោះ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លើ​ការ​នាំ​ចេញ​សាច់​គោ​អា​មេ​រិ​ក​ដែល​មាន​អ័រម៉ូន​ជំរុញ​ការ​លូតលាស់​អស់​រយៈពេល​ជា​យូរ​មក​ហើយ…

ទីក្រុង​ប្រ៊ុ​ច​សែ​ល ៖ គណៈកម្មាធិការ​អឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​មក​ថា ពួក​គេ​ចង់​ស្នើ​ឲ្យ​បើក​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​ជម្លោះ​ការ​នាំ​ចេញ​សាច់​គោ​មិន​ចាក់​អ័រម៉ូន​ដើម្បី​កាត់​បន្ថយ​ភាព​ទាន​តឹង​ក្នុង​តំបន់ ។

សហភាព​អឺរ៉ុប (EU) និង​សហរដ្ឋអាមេរិក​មាន​ជម្លោះ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លើ​ការ​នាំ​ចេញ​សាច់​គោ​អា​មេ​រិ​ក​ដែល​មាន​អ័រម៉ូន​ជំរុញ​ការ​លូតលាស់​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។

ក្នុង​សំណើ​ទៅ​កាន់​ក្រុមប្រឹក្សា​អឺរ៉ុប គណៈកម្មាធិការ​ខាងលើ​ចង់​ផ្ទេរ​កូតា​មួយ​ចំនួន​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​នាំ​ចេញ​សាច់​គោ​ខ្លួន ។  ក្នុង​ពេល​បច្ចុប្បន្ន​នេះ EU​ដាក់​កូតា​នាំ​ចូល​សាច់​គោ​ដែល​មិន​មាន​ចាក់​អ័រម៉ូន​តែ​៤,៥​ម៉ឺន​តោន​ប៉ុណ្ណោះ​ពី​ប្រទេស​ដទៃ​ដែល​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ ។

លោក Phil Hogan គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​អឺរ៉ុប​បាន​និយាយ​ថា ៖«​សំណើ​ទៅ​កាន់​ក្រុមប្រឹក្សា​នេះ គណៈកម្មាធិការ​បាន​ស​ម្រ​ច​ការ​សន្យា​កាលពីដើម​ឆ្នាំ​នេះ​ក្នុង​ការ​ដោះស្រាយ​កង្វល់​មួយ​ចំនួន​ដែល​លើក​ឡើង​ដោយ​សហរដ្ឋអាមេរិក ទាក់ទិន​នឹង​កូតា​ដែល​កំពុង​មាន​ប្រសិទ្ធភាព​តាម​រយៈ​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​ពេញចិត្ត និង​ស្រប​តាម​វិធាន​របស់ WTO »​។

លោក​បាន​បន្ថែម​ថា ៖« ធ្វើ​ដូច្នេះ ពួក​យើង​ក៏​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​អា​ត្ល​ង់​ទិច ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​ដោយ​លោក​ប្រធាន​Juncker​កាលពី​ខែកក្កដា​ផង​ដែរ »​។

គណៈកម្មការ​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា កូតា​លើ​ការ​នាំ​ចូល​សាច់​គោ​នេះ នឹង​រក្សា​ត្រឹម​កម្រិត​ដដែល ហើយ​ការ​សម្រេចចិត្ត​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សុវត្ថិភាព​អាហារ និង​ស្តង់ដា​សុខភាព​អឺរ៉ុប​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ