ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ជំនន់​ទឹកភ្លៀង​មិន​ទាន់​ថមថយ​ មន្ទីរ​សុខាភិបាល​អប់រំ​ពលរដ្ឋ​អំពី​ជំងឺគ្រុនឈាម

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជំងឺគ្រុនឈាម​ជា​ជំងឺ​ដែល​អាច​ចម្លង​ទៅ​លើ​កុមារ​តូច​ៗ​តាម​រយៈ​សត្វ​មូស​ខាំ​នៅ​ពេល​កុមារ​ដេក​ដោយ​មិន​បាន​ចង​មុង​ឱ្យ​បាន​ត្រឹមត្រូវ​។​ស្រប​ពេល​ដែល​ស្ថានភាព​ទឹក​ឡើង ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ស្ថាន​វិញ​បាន មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ប្រកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​ពីព្រោះ​ជំងឺ​នេះ​វា​ឆ្លង​ដល់​កុមារ​តូច​ៗ ប្រសិនបើ​មាតាបិតា ឬ​អាណាព្យាបាល​មិន​បាន​ចាប់អារម្មណ៍​តាមដាន​ជំងឺ​នេះ​ដោយ​គ្រូពេទ្យ​បាន​ណែនាំ​នោះ​ទេ វា​អាច​ធ្វើ​ឱ្យ​កុមារ​ស្លាប់​បាន​កាលណា​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​។ ក្នុង​ឱកាស​ចុះ​ពិនិត្យ​សកម្មភាព​ការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​សុខភាព​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ថ្ងៃ​ទី​៤ ​កញ្ញា…

ខេត្តស្ទឹងត្រែង ៖ ជំងឺគ្រុនឈាម​ជា​ជំងឺ​ដែល​អាច​ចម្លង​ទៅ​លើ​កុមារ​តូច​ៗ​តាម​រយៈ​សត្វ​មូស​ខាំ​នៅ​ពេល​កុមារ​ដេក​ដោយ​មិន​បាន​ចង​មុង​ឱ្យ​បាន​ត្រឹមត្រូវ​។​ស្រប​ពេល​ដែល​ស្ថានភាព​ទឹក​ឡើង ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ស្ថាន​វិញ​បាន មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ប្រកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​ពីព្រោះ​ជំងឺ​នេះ​វា​ឆ្លង​ដល់​កុមារ​តូច​ៗ ប្រសិនបើ​មាតាបិតា ឬ​អាណាព្យាបាល​មិន​បាន​ចាប់អារម្មណ៍​តាមដាន​ជំងឺ​នេះ​ដោយ​គ្រូពេទ្យ​បាន​ណែនាំ​នោះ​ទេ វា​អាច​ធ្វើ​ឱ្យ​កុមារ​ស្លាប់​បាន​កាលណា​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​សកម្មភាព​ការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​សុខភាព​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ថ្ងៃ​ទី​៤ ​កញ្ញា ​ឆ្នាំ​២០១៨​នេះ​ លោក​វេជ្ជបណ្ឌិត ទ​ន វុ​ទ្ធី អនុប្រធានមន្ទីរ​សុខាភិបាល​និង​ជា​ប្រធាន​ក្រុម​អន្តរា
គមន៍​ប្រយុទ្ធ​និង​ជំងឺឆ្លង​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ជំងឺគ្រុនឈាម​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ដែរ ព្រោះ​រដូវវស្សា​មាន​ភ្លៀង​ច្រើន និង​ទឹកជំនន់​មេគង្គ​ឡើង​ខ្ពស់​ផង អាច​សំបូរ​មូស​ខ្លា ខាំ​ព្រោះ​មូស​ប្រភេទ​នេះ​វា​មាន​ផ្ទុក​វី​រី​ស​បណ្តាល​ឱ្យ​កើត​ជំងឺគ្រុនឈាម​។

លោកស្រី និ​ន សូ​រិ​យា ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ថា​ឡា​ស្រុក​ថា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ជំងឺ​ប្រភេទ​នេះ​ភាគច្រើន​កើតឡើង​ចំពោះ​កុមារ​មាន​អាយុ​ពី​១៥​ឆ្នាំ​ចុះ ហើយ​វា​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​កុមារ​មាន​អាយុ​ក្រោម​៥​ឆ្នាំ​តែ​ម្តង ជា​ពិសេស​ជម្ងឺ​នេះ​ច្រើន​កើត​មាន​ឡើង​នៅ​រដូវ​ទឹក​ស្រក​នេះ​ដោយសារ​កាក​សំណល់​មួយ​ចំនួន​អាច​ផ្តល់​ជា​ប្រភព​កកើត​ពពួកសត្វ​មូស​។

លោកស្រី​អះអាង​ថា មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ថែម​ដើម្បី​ឱ្យ​ប្រុង​ប្រយ័ត្ន​រួច​ហើយ​ដែរ តែ​សំខាន់​ជាង​នេះ​សូម​ឲ្យ​ពួក​គាត់​ចេះ​សំអាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ ព្រោះ​នៅ​រដូវវស្សា​មួ​ស​ខ្លាខាំ​កើត​ជំងឺគ្រុនឈាម ។

លោក អៀង ថៃ មន្ត្រី​ផ្តល់​សេវា​មូលដ្ឋាន​នៅ​មណ្ឌល​សុខភាព​ឃុំ​ថា​ឡា​បាន​បញ្ជាក់​ថា វិធានការ​ការពារ​ជំងឺគ្រុនឈាម​នេះ មន្ត្រី​សុខាភិបាល​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​មើលថែ​កូនចៅ ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ ទើប​យើង​លើកកម្ពស់​ថែរក្សា​សុខភាព​បាន ព្រោះ​ពួក​គាត់​ជា​អ្នកស្រែ​ចំការ​ច្រើន​ប្រឈម​នឹង​ជំងឺគ្រុនចាញ់ ឬ​គ្រុនឈាម​នេះ ។

លោកស្រី កែវ លន រស់នៅ​ភូមិ​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង បាន​បញ្ជាក់​ថា ភារកិច្ច​នេះ​ប្រជាពលរដ្ឋ​បាន​អនុវត្ត​តាម​ការ​ណែនាំ​គ្រប់​មធ្យោបាយ​ដែល​មន្ត្រី​សុខាភិបាល​បាន​ផ្សព្វផ្សាយ​កន្លងមក ។ លោកស្រី​បញ្ជាក់​ថា ជា​ពិសេស​នៅ​រដូវ​ទឹក​ឡើង​ក៏​ដូច​ជា​ទឹក​ស្រក​នេះ បងប្អូន​តែងតែបាន​សំអាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​ជា​ប្រចាំ​ដើម្បី​បញ្ចៀស​ពី​ជំងឺឆ្លង​ផ្សេង​ៗ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ករណី​ជំងឺគ្រុនឈាម​នេះ មន្ត្រី​សុខាភិបាល​បាន​ពន្យល់​ថា បើ​បងប្អូន​កូនចៅ​មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង​មានកំ​ដៅ​ចាប់ពី​៣៩​ទៅ​៤០​អង្សា​ប្រើ​ថ្នាំ​ត្រជាក់​មិន​ត្រជាក់​ក្នុង​រយៈពេល​ចាប់ពី​២​ថ្ងៃ​ឡើង​ក្នុង​ស្ថានភាព​មុខ​ឡើង​ក្រហម​ដេក​ច្រើន ឬ​មាន​សញ្ញា​ពណ៌​ក្រហម​លើ​ស្បែក សូម​ប្រញាប់​រួសរាន់​នាំ​កុមារ​មក​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដើម្បី​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ និង​ទទួល​សេវា​ព្យាបាល​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ