ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នេះ​ជា​ព័ត៌មាន​មួយ​​ដល់​​បុរស​​ទូ​ទៅ​…១ភ្លែតស្លា.ប់បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ទាំងអាក្រាត​កាយ​ នៅ​លើ​គ្រែ​ពូក​ក្នុងផ្ទះ​សំណាក់​យីហោB៩ ដោយសារ​ជំងឺ​គាំងបេះដូង ក្រោយ​ពី​រូប​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​នារី​វ័យក្មេង​ម្នាក់ ​ចូល​មក​ស្នាក់​មួយ​រយៈពេល​ខ្លី ដែល​ជា​ការ​ជួល​ដើម្បី​រួមរ័ក​ស្នេហា និង​ទាល់តែ​នាង​ចេញ​ទៅ​វិញ​បាត់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ទាំងអាក្រាត​កាយ​ នៅ​លើ​គ្រែ​ពូក​ក្នុងផ្ទះ​សំណាក់​យីហោB៩ ដោយសារ​ជំងឺ​គាំងបេះដូង ក្រោយ​ពី​រូប​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​នារី​វ័យក្មេង​ម្នាក់ ​ចូល​មក​ស្នាក់​មួយ​រយៈពេល​ខ្លី ដែល​ជា​ការ​ជួល​ដើម្បី​រួមរ័ក​ស្នេហា និង​ទាល់តែ​នាង​ចេញ​ទៅ​វិញ​បាត់ ហើយ​បុគ្គលិក​ឡើង​ទៅ​មើល​ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង០២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ ​កញ្ញា នៅផ្ទះ​សំណាក់​ខាងលើ​ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​៨៦ ខាងកើត​វិហារ​អ៊ិ​ស្លា​ម​​បឹង​កក់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ តាម​ប្រភព​ពី​នគរបាល​ឱ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ ជំ​ុ ពៅ ស្នាក់​នៅផ្ទះ​លេខ​១១៥ ផ្លូវ​លេខ​១១០ ភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

មុន​ពេល​កើតហេតុ វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​កញ្ញា គាត់​បាន​ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពាក់​
ផ្លា​ក​លេខ​ភ្នំពេញ ១GD-៤៣៥៥ ដឹក​នារី​វ័យក្មេង​ម្នាក់​ ចូល​មក​ជួល​បន្ទប់​ផ្ទះសំណាក់​ខាងលើ​ ក្នុង​រយៈ​ពេល​​​ខ្លី​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ​គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​នោះ​ ចេញ​ទៅ​វិញ​បាត់ នៅ​តែ​បុរស​រូប​នោះ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ។ ក្រោយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​នោះ​ ចេញ​ទៅ​បាត់ ដោយ​មានការ​សង្ស័យ​ ទើប​បុគ្គលិក​ផ្ទះសំណាក់​ឡើង​ទៅ​មើល​នៅ​ក្នុង​បន្ទប់​ខាងលើ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​នោះ​​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​គ្រែ​ពូក ទាំង​អាក្រាត​កាយ ​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ និង​មន្ត្រី​ជំនាញ​បាន​មក​ពិនិត្យកន្លែង​កើតហេតុ​និង​ធ្វើ​កោសល្យវិច័យ​សព​បង្ហាញ​ថា «​បុរស​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺគាំងបេះដូង​» និង​សន្និដ្ឋាន​ថា ទំនងជា​បុរស​រូប​នេះ​ប្រើប្រាស់​ថ្នាំ​បំប៉ន​ផ្លូវភេទ​ផង​ដែរ ទើប​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ ។ សព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

   នេះ​ជា​ព័ត៌មាន​មួយ​ សម្រាប់​បុរស​ទូទៅ​ដែលអ្នកលេង​ហ្វេ​ស​ប៊ុ​ក​តែង​និយាយ​ថា «​កុំ​ចេះ​តែហ៊ាន​» ខណៈ​ការ​ផ្សព្វផ្សាយ​ថ្នាំ​ជំនួយ​ផ្លូវភេទ ​មានការ​ផុលផុស​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ដូច្នេះ​ សម្រាប់​បុរស​ដែល​អសមត្ថភាព​ផ្លូវភេទ មិន​គួរ​ប្រថុយ​ប្រើ​ថ្នាំ​ទាំងនោះ​ ដោយ​ខ្វះ​ការ​ពិចារណា​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ