ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្នា​ច្រើន​អន្សម​ខ្លោច !

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​នីមួយ​ៗ​ក៏​ដូច​តាម​បណ្តា​ស្រុក​ទូ​ទាំង​ប្រទេស​…​មាន​អភិបាល​ម្នាក់​និង​អភិបាលរង​ច្រើន​នាក់​…​។ បើ​​មាន​តែ​មេ​ម្នាក់​ហើយ​អត់​មាន​មេ​រង​ច្រើន​នាក់​ជួយ​…​ក៏​ការងារ​មិនបាន​រហ័ស​…​ឬ​គ្រប់គ្រង​មិន​បាន​ណែន​ល្អ ។ ដូច្នេះ​បើ​មាន​មេ​ៗ​ច្រើន​នាក់​ជួយ​បែប​នេះ​…​សង្ឃឹមថា​ទឹកដី​ខេត្ត​និង​ទឹកដី​ស្រុក​នីមួយ​ៗ…​បាន​រីក​ចម្រើន​លឿន​ណាស់ និង​ស្គាល់​អស់​…​ស្គាល់​ខ្ទេច ឬ​ក្តាប់​ណែន​ដូច​ក​ន្តំ​មិន​អន់​ឡើយ ។ ខេត្ត​នីមួយ​ៗ…​ក៏​ដូច​ស្រុក​នីមួយ​ៗ​ដែរ​…​បើ​រាប់​ពី​មេ​និង​មេ​រង​…​ឬ​ដែល​គេ​ហៅ​អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ឬ​ស្រុក បើ​រាប់​តាម​ម្រាមដៃ​មាន​គ្រប់​ម្រាម​…​បើ​លើស​ឬ​ខ្វះ​មាន​តិចតួច​ប៉ុណ្ណោះ​…​មាន​តែ​លើស​ម្រាមដៃ​ផង​…​គឺ​ច្រើន​ពេក​កូវ !…

ខេត្ត​នីមួយ​ៗ​ក៏​ដូច​តាម​បណ្តា​ស្រុក​ទូ​ទាំង​ប្រទេស​…​មាន​អភិបាល​ម្នាក់​និង​អភិបាលរង​ច្រើន​នាក់​…​។
បើ​​មាន​តែ​មេ​ម្នាក់​ហើយ​អត់​មាន​មេ​រង​ច្រើន​នាក់​ជួយ​…​ក៏​ការងារ​មិនបាន​រហ័ស​…​ឬ​គ្រប់គ្រង​មិន​បាន​ណែន​ល្អ ។

ដូច្នេះ​បើ​មាន​មេ​ៗ​ច្រើន​នាក់​ជួយ​បែប​នេះ​…​សង្ឃឹមថា​ទឹកដី​ខេត្ត​និង​ទឹកដី​ស្រុក​នីមួយ​ៗ…​បាន​រីក​ចម្រើន​លឿន​ណាស់ និង​ស្គាល់​អស់​…​ស្គាល់​ខ្ទេច ឬ​ក្តាប់​ណែន​ដូច​ក​ន្តំ​មិន​អន់​ឡើយ ។

ខេត្ត​នីមួយ​ៗ…​ក៏​ដូច​ស្រុក​នីមួយ​ៗ​ដែរ​…​បើ​រាប់​ពី​មេ​និង​មេ​រង​…​ឬ​ដែល​គេ​ហៅ​អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ឬ​ស្រុក បើ​រាប់​តាម​ម្រាមដៃ​មាន​គ្រប់​ម្រាម​…​បើ​លើស​ឬ​ខ្វះ​មាន​តិចតួច​ប៉ុណ្ណោះ​…​មាន​តែ​លើស​ម្រាមដៃ​ផង​…​គឺ​ច្រើន​ពេក​កូវ !

មហាជន​ដាក់​សំណួរ​ថា​…​បើ​ចៅហ្វាយខេត្ត​រង​…​ចៅហ្វាយស្រុក​រង​…​មាន​ច្រើន​ឬ​ស្ទើរ​គ្រប់​ម្រាមដៃ​ម្លឹ​ង​ៗ​ស្គាល់​ភូមិសាស្ត្រ​អាណាចក្រ​ដែល​គាត់គ្រប់គ្រង​…​ដែល​អស់លោក​ក្តោប​ក្តាប់យ៉ាង​ហឺ​ហា​…​យ៉ាង​អង់អាច​ពើងទ្រូងម្តង​ៗ​នេះ​…​ហើយ​ម្នាក់​ៗ​កាន់​អំណាច…​ខ្លះ​លើស​ពី​១០​ឆ្នាំ​ក៏​មាន​…​តើ​ស្គាល់​ភូមិសាស្ត្រ ស្គាល់​ទីតាំង​អាណាចក្រ​របស់​ខ្លួន​អស់​ដែរ​ឬ​អត់ ? សង្ស័យ​ណាស់ គ្នា​ច្រើន​អន្សម​ខ្លោច ។

មិន​ចង់​សួរ​ច្រើន​ទេ​…​ហើយ​ក៏​មិន​ចង់​លាតត្រដាង​ឱ្យ​របក​មុខ​របកស្បែក​ដែរ​…​គឺ​សួរ​តែ​មួយ​មុខ​…​សួរ​តែ​មួយ​ប្រធានបទ​ប៉ុណ្ណោះ​…​តើ​ខេត្ត​របស់​លោក​មាន​ភ្នំ​ប៉ុន្មាន ? ស្រុក​របស់​លោកមាន​ភ្នំ​ប៉ុន្មាន ? បើ​មិន​ស្គាល់ឈ្មោះ​ភ្នំ​ក៏​ហីទៅ​…​ឱ្យ​តែ​ដឹង​ចំនួន​ភ្នំ​គឺ​បាន​ហើយ ។

ប៉ុន្តែ​ម្ចាស់​ថ្លៃ​អើយ​…​ខេត្ត​ខ្លះ​ឬ​ស្រុក​ខ្លះ​មាន​ភ្នំ​ដូច​ម្រាមដៃ​…​ភ្នំ​មួយ​ៗ​បាំង​មេឃ​បាំង​ថ្ងៃ​…​ទីណា​ស្រុក​ណា​ក៏​មាន​ភ្នំ​ដែរ​ដើរ​ទើស ដើរ​វាង​…​ប៉ុន្តែ​ពេល​សួរនាំ​ម្តង​ៗ…​ដូច​សួរ​អ្នក​ថ្លង់​…​ដូច​សួរ​អ្នក​ពិការ​ភ្នែក​ទាំង​ពីរ​…​ឬ​ដូច​សួរ​អ្នក​ដែល​ទើប​មក​ថ្មី​។

បើ​ម្លឹ​ង​ៗ…​ទោះបី​ទុក​ឱ្យធ្វើ​អភិបាលខេត្ត​…​ទុក​ឱ្យធ្វើ​អភិបាលស្រុក​២​ជីវិត​…​ក៏​យោង​លែង​រួច​ដែរ​…​ស្រួល​ៗ​គ្រប់​ខេត្ត​ស្រុក​ក្លាយជា​អ្នកតា​ថ្ម​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ