ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​រដ្ឋសភា​១២៥​រូប ត្រូវ​បាន​ប្រកាស​សុពលភាព​ជា​ស្ថាពរ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១២៥​រូប ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា កន្លង​មក ត្រូវ​បាន​ប្រកាស​សុពលភាព​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១២៥​រូប ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា កន្លង​មក ត្រូវ​បាន​ប្រកាស​សុពលភាព​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ ។

សមាជិក​សភា​ទាំង​១២៥​រូប ត្រូវ​បាន​សម្តេច ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​រដ្ឋសភា​ប្រកាស​ក្នុង​សម័យប្រជុំ​លើក​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ក្រោម​អធិបតីភាព​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​ប្រកាស​សុពលភាព​អាណត្តិ​ទី​៦ ត្រូវ​បាន​សម្តេច​ហេង សំ​រិ​ន អាន​ក្នុង​សម័យប្រជុំ​មួយ​ម្តង​ៗ​ទាំង​ឈ្មោះ អាយុ និង​មណ្ឌល​ដែល​ឈរជើង និង​ចុះ​ពង្រឹង ។

សូម​ជម្រាប​ថា បេក្ខជន​អ្នកតំណាង​រាស្ត្រ​ចំនួន​១២៥​រូប ដែល​ត្រូវ​បាន​ប្រកាស​សុពលភាព​ជា​សមាជិក​សភា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា​នេះ​បាន​កើតឡើង​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ