ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​សុខ​ៗ​ត្រូវ​គេ​គប់​ខ្ទេច​កញ្ចក់​រថយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកប​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ទៅ​ធ្វើការ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​តាម រួច​ហើយ​បាន​យក​ដុំ​ថ្ម​គប់ បណ្តាល​អោយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ទល់មុខ​នឹង​ក្លិ​ប​កំសាន្ត​ថប…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកប​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ទៅ​ធ្វើការ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​តាម រួច​ហើយ​បាន​យក​ដុំ​ថ្ម​គប់ បណ្តាល​អោយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ទល់មុខ​នឹង​ក្លិ​ប​កំសាន្ត​ថប ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​រងគ្រោះ​ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ក្លិ​ប​កំសាន្ត​ថបក្លិប​​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្តមួយគ្រឿង​​ម៉ាក​ព្រូស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៧៩១៥ ចេញពី​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ខណ្ឌមានជ័យ គោលបំណង​ទៅ​កន្លែងធ្វើការ លុះ​ពេល​គាត់​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​ជិត​កន្លែងធ្វើការ ក៏​​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​៥​ទៅ​៦​នាក់ បាន​ជិះ​ម៉ូតូ​២​ទៅ​៣​គ្រឿង បាន​យក​ដុំ​ថ្ម​មក​គប់​កញ្ចក់​រថយន្ត​របស់​គាត់ បណ្តាល​អោយ​បែក​កញ្ចក់​ខាង​មុខ ហើយ​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ ក៏បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់​ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ​ហើយ​បាន​សាកសួរ​ពី​ដំណើររឿង​រួច​ក៏​បាន​អោយ​ម្ចាស់​រថយន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​ទួល​ទំពូង​២ ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ