ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ធ្លាក់​ចេញពី​បញ្ជី​ម្ចាស់​ពាន The Best FIFA Men’s Player ជា​លើក​ដំបូង​ក្នុង​១២​ឆ្នាំ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi មិន​បាន​ជាប់​ក្នុង​បញ្ជី Shortlist ទៅ​កាន់​ភាព​ជា​ម្ចាស់​ពាន Player…

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi មិន​បាន​ជាប់​ក្នុង​បញ្ជី Shortlist ទៅ​កាន់​ភាព​ជា​ម្ចាស់​ពាន Player of the Year ទេ​នៅ​ក្នុងឆ្នាំនេះ វា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១២​ឆ្នាំ ។ Cristiano Ronaldo, Luka Modric និង Mohamed Salah បាន​ស៊ីដាច់​កា​ពី​ទែន​ក្រុម​អា​ហ្ស​ង់​ទី​ន​ដែល​លេង​បាន​ល្អ​ខ្លាំង​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ Barcelona កាលពី​រដូវ​កាល​មុន ។

អតីត​អ្នកចាំទី​របស់​ក្រុម​បិសាច​ក្រហម Peter Schmeichel សរសើរ​ថា Modric នឹង​ក្លាយទៅជា​ម្ចាស់​ពាន​ថ្មី​នៅ​ឆ្នាំ​នេះ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។ គេ​បាន​និយាយ​ថា ៖«​ខ្ញុំ​គិត​ថា យើង​នឹង​មាន​អ្នក​ឈ្នះ​ថ្មី​ក្នុងឆ្នាំនេះ ។ ខ្ញុំ​គិត​ថា ការ​លេង​របស់​គេ (Modric) ពិតជា​អស្ចារ្យ​ណាស់ ។ ពិត​ណាស់ នេះ​បានជា​គេ​បាន​ពាន​កីឡាករ​ល្អ​ផ្តាច់​គេ​នៅ World Cup ហើយ​ខ្ញុំ​ពិតជា​រំពឹង​ថា រូបគេ​គឺជា​អ្នក​ឈ្នះ​» ។

Messi មិន​បាន​ជាប់​ក្នុង​ការ Shortlist យក​ពាន The Best FIFA Men’s Player ជា​លើក​ដំបូង​ហើយ​តាំងពី​ឆ្នាំ​២០០៦ ។ រូបគេ​កន្លង​មក​តែងតែ​ជាប់​ក្នុង​តារាង Shortlist ទាំង​១០​នាក់​ដែល​រួម​មាន Kevin De Bruyne, Raphael Varane, Antoine Greizmann, Eden Hazard, Harry Kane និង Kylian Mbappe ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo និង Modric បាន​ជួយ Real Madrid ឲ្យ​ឈ្នះ Champions League លើក​ទី​បួន​នៅ​ក្នុង​រដូវ​កាល​ទាំង​ប្រាំ ។ ជាមួយ​គ្នា​នេះ​ដែរ Modric ក៏​បាន​ជួយ​ឲ្យ​ក្រុម​ក្រូ​អាត​អាច​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ World Cup ជា​លើក​ដំបូង​ផង​ដែរ ។ Modric បាន​ពាន Best Player សម្រាប់ Champions League ស​ប្តា​ហ៍​មុន ដែល Ronaldo មិន​បាន​ចូលរួម ។

ចំណែកឯ Salah របស់ Liverpool វិញ​បាន​រក​គ្រាប់​បាល់​ច្រើន​ដល់​ទៅ​៣២​គ្រាប់ ដែល​អាច​យក​ពាន​ស្បែកជើង​មាស​របស់ Premier League បាន ខណៈ​ដែល​រូបគេ​ក៏​បាន​នាំ​ក្រុម​អេ​ហ្ស៊ី​ប​ឲ្យ​ឡើង​ដល់ World Cup ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​១៩៩០​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ