ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១១​លើក​(​យប់​៨​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​១៣​នាក់​(​ស្រី​១​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១១​លើក​(​យប់​៨​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​១៣​នាក់​(​ស្រី​១​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៣​នាក់​, ប្រជែង​២​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​១​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​)​ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​២​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​, ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពត​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​,​ ភ្នំពេញ​៤​លើក ស្លាប់​២​នាក់ របួស​៦​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១៦៧១​គ្រឿង​(​ម៉ូតូ​៦៥%), មធ្យោបាយ​ល្មើស​៤៤០​គ្រឿង​(​ម៉ូតូ​៨១%), អប់រំ​១៧៣​គ្រឿង​(​ម៉ូតូ​៤៤%), មធ្យោបាយ​ពិន័យ​២៦៧​គ្រឿង (​ម៉ូតូ​៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​១៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៩៧២​គ្រឿង​, អប់រំ​៦៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​២២១​គ្រឿង (​មួក​១៨២​គ្រឿង​, កញ្ចក់​៣៣​គ្រឿង​, ស្រវឹង​គ្មាន​,​ផ្សេង​ៗ៦​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ