ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​៨​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឆ្មក់​ចូល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​៨​នាក់​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦…

ខេត្តរតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឆ្មក់​ចូល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​៨​នាក់​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច នៅ​ត្រង់​ចំណុច​បន្ទប់​ខារ៉ាអូខេ ខាងកើត​ព្រ​លាន​យន្ដហោះ ហាង​ខារ៉ាអូខេ មាន​យីហោ​ឈ្មោះ​(​រ៉ូ​ម​) ស្ថិត​នៅ​ភូមិ​ជ័យជម្នះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ រួម​មាន​៖ ទី​១-​ឈ្មោះ អ៊ិ​ត ស្រី​គី​ម ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២-​ឈ្មោះ យិ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទី​៣-​ឈ្មោះ ជា ដា​វ៉ៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទី​៤-​ឈ្មោះ ស៊ី​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទី​៥- ឈ្មោះ ឆាត ពៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទី​៦-​ឈ្មោះ ជឿន មុនី​រ័​ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទី​៧-​ឈ្មោះ សុខា ចាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ទី​៨-​ឈ្មោះ ឆាន ចាន់​ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​។ ក្រោយ​ពី​ឃាត់ខ្លួន បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+) ទាំង​៨​នាក់​។

ក្នុង​នោះ​ដែរ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ធំ​មាន​ទម្ងន់​៥,៧៦​ក្រាម ទាំង​សម្បក ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន – ទូរស័ព្ទ​ដៃ​៤​គ្រឿង – និង​សម្ភារ​សម្រាប​ជក់​មួយ​ចំនួន​ធំ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​បាន​ឃាត់ និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ