អាជីវករ​ផ្សារ​អ្នក​លឿង​ជ្រួលច្របល់ ព្រោះ​មាន​ក្រុម​មនុស្ស​ធ្វើ​ទ្វារ​ផ្សារ​ទាំង​យប់


ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ផ្សារ​អ្នក​លឿង​ប្រមាណ​ជិត​១០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំ​ព្រែក​ខ្សាយ (​ខ​) កាលពី​រសៀល​ថ្ងៃ​ទី​៤ កញ្ញា​នេះ ដោយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​មនុស្ស​មួយ​ក្រុម ដែល​កំពុង​លួច​ធ្វើ​ទ្វារ​ចេញចូល​ផ្សារ​អ្នក​លឿង​ទាំង​យប់ ដោយ​មិន​បាន​ប្រាប់​ឲ្យ​ក្រុម​អាជីវករ​ណា​ម្នាក់ បានដឹង​នោះ​ទេ​។ ក្រុម​អាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​មនុស្ស​ទាំងនោះ មិនដឹង​មកពីណា អ្នក​ណា​ជា​អ្នក​ជួល​ឲ្យ​មក​ជួសជុល​ធ្វើ​ទ្វារ​មាត់ច្រក​ចេញចូល​ផ្សារ​នេះ ហើយ​គេ​មាន​បំណង​អ្វី គឺ​ក្រុម​អាជីវករ​អត់​បានដឹង​ទាល់តែ​សោះ ស្រាប់តែ​ឃើញ​លួច​មក​ធ្វើ​ទ្វារ​នៅ​ខាងត្បូង​ផ្សារ​នៅ​ពេល​យប់ និង​ធ្វើ​រួច​ហើយ​ដល់​ទៅ​២​ទ្វារ ទើប​ក្រុម​អាជីវករ​មានការ​ភ្ញាក់ផ្អើល លើកគ្នា​មក​កាន់​សាលាឃុំ​សួរនាំ​អាជ្ញាធរ ព្រោះ​ចង់​ដឹង​រឿង​ពិត​។

ឆ្លើយ​តប​ចំពោះ​ក្រុម​អាជីវករ លោក ជុំ ជា មេឃុំ​ព្រែក​ខ្សាយ (​ខ​) បាន​បញ្ជាក់​ប្រាប់​ក្រុម​អាជីវក​រថា រឿង​មាន​មនុស្ស​លួច​ធ្វើ​ទ្វារ​ផ្សារ​ពេល​យប់​នោះ លោក​មិន​បានដឹង​ទេ ទើបតែ​ឮ​ខាង​ក្រុម​អាជីវករ​មក​ប្រាប់​ពេល​នេះ តែ​ទោះជា​យ៉ាងណា លោក​បាន​រាយការណ៍​ទៅ​លោកស្រី អភិបាលស្រុក ហើយ​លោកស្រី​ក៏​បាន​បញ្ជា​ឲ្យ​ទប់ស្កាត់​ផង​ដែរ​។ ដូច្នេះ​លោក​សំណូមពរ​ទៅ​ខាង​ក្រុម​អាជីវករ​វិញ បើ​ឃើញ​ក្រុម​មនុស្ស​ទាំងនោះ​មក​ធ្វើ​ទៀត ត្រូវ​ហាមឃាត់ និង​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​ឲ្យ​អាជ្ញា​ធរមាន វិធានការ​ទប់ស្កាត់​។ ដោយឡែក​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹង​ថា៖

តាម​ដែល​លោកស្រី​សាកសួរ​មើលទៅ​ដឹង​ថា ក្រុម​ជាង​ទាំងនោះ​គឺ​ខាង​គណៈកម្មការ​ផ្សារ ជា​អ្នក​ជួល​ឲ្យ​មក​ធ្វើ ដោយសារ​ទ្វារ​នៅ​មាត់ច្រក​ចេញចូល​ផ្សារ​អ្នក​លឿង​នេះ ចាស់​ទ្រុឌទ្រោម​អស់ហើយ ហើយ​ការ​ធ្វើ​នេះ​ក៏​មិនមែន លួច​ធ្វើ​ដែរ មូលហេតុ​ដែល​គេ​ធ្វើ​ពេល​យប់ គឺ​ដោយសារ​តែ​ពេល​ព្រឹក​ពេល​ថ្ងៃ​បងប្អូន​អាជីវករ​ត្រូវ​រកស៊ី​លក់ដូរ និង​ប្រជាពលរដ្ឋ​ត្រូវ​ដើរ​ចេញចូល​ចុះឡើង ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ ទើប​គណៈកម្មការ​ផ្សារ​សម្រេច​ឲ្យ​ធ្វើ​ពេល​យប់​តែ​ម្តង​ទៅ​។

លោកស្រី​អភិបាលស្រុក​បាន​បញ្ជាក់​ទៀត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ មុន​ពេល​ចាប់​ធ្វើ​ទ្វា​ទាំងនោះ គឺ​គណៈកម្មការ​ផ្សារ​មិន​ប្រាប់​ប្រជុំ​ផ្សព្វផ្សាយ ប្រាប់​ក្រុម​អាជីវករ​ជា​មុន ទើប​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​មានការ​ភ្ញាក់ផ្អើល ហើយ​ពេល​នេះ លោកស្រី​បាន​បញ្ជា ឲ្យ​ផ្អាក​សកម្មភាព​វិញ​ហើយ រង់ចាំ​រក​ពេលវេលា​សមរម្យ កោះហៅ​ក្រុម​អាជីវករ​មក​ធ្វើការ​ផ្សព្វផ្សាយ​សិន ចាំ​អនុវត្ត​តាម​ក្រោយ បើ​គ្មាន​ការ​ជំទាស់​ទេ​នោះ​៕


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ