ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បក្សនយោបាយ​២​រូប សាទរ​ចំពោះ​មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​២ ក្នុង​ចំណោម​គណបក្ស​នយោបាយ ផ្សេង​ទៀត ដែល​បាន​ចួ​ល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បាន​បង្ហាញ​ការ​សាទរ​ចំពោះ​កីឡាករ​-​កីឡាការិនី​កម្ពុជា ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី (Asian…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​២ ក្នុង​ចំណោម​គណបក្ស​នយោបាយ ផ្សេង​ទៀត ដែល​បាន​ចួ​ល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បាន​បង្ហាញ​ការ​សាទរ​ចំពោះ​កីឡាករ​-​កីឡាការិនី​កម្ពុជា ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ​ថា រូប​លោក​បាន​សាទរ​ចំពោះ​ជោគជ័យ​របស់​កីឡាករ​-​កីឡា​ការ​នី​ទាំង​២​នាក់​នេះ តាំងពី​ដំបូង​មក​ម្លេះ​។ លោក​បាន​បញ្ជាក់​ថា​«​ជ័យជម្នះ​របស់​កីឡាករ​-​កីឡា​ការ​នី​ទាំង​២​នាក់​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​ល្បីល្បាញ លើ​ឆាក​អន្ដរជាតិ ជា​ពិសេស​លើក​មុខមាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​»​។

ចំណែក​លោក សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហាញ​ការ​សាទរ​ចំពោះ​ជោគជ័យ​របស់​កីឡាករ​-​កីឡា​ការ​នី​កម្ពុជា ដែល​ឈ្នះ​មេដាយមាស​នេះ​ដែរ​។ លោក សាម អ៊ី បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ចូលរួម​សាទរ​ដល់​កញ្ញា ខាន់ ចេ​សា និង​លោក សាលី អ៊ូ​មើ​ត ដែល​បាន​នាំ​មេដាយមាស​២ និង​សំរឹទ្ធ​១ ដល់​កម្ពុជា ពី​ការ​ប្រកួត​កីឡា Asian Games​។

នេះ​ជា​ការ​ផ្តល់​មោទនភាព​ជាតិ​មួយ​ដែល​ខ្មែរ​យើង​ខ្វះ ខាត​យ៉ាង​ខ្លាំង​ក្រោយ​សម័យ​អង្គរ​“​។ សូម​ជម្រាប​ថា ការ​ប្រកួត​កីឡា​អាស៊ី បាន​ចាប់ផ្តើម​ធ្វើ​ឡើង ពី​ថ្ងៃ​ទី​១៨ ខែសីហា ដល់​ថ្ងៃ​ទី​០២ ខែកញ្ញា ដែល​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​បញ្ជូន​កីឡា ១៣​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​។

ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​១៣​ប្រភេទ​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​២ និង​សំរឹទ្ធ​១ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក ដោយ​កីឡាករ សាលី អ៊ូ​មើ​ត ឈ្នះ​មេ ដាយ​មាស​១ និង​សំរឹទ្ធ​១ និង​កីឡាការិនី ខាន់ ចេ​សា ដណ្តើម​បាន​មេដាយមាស​១ លើ​វិញ្ញាសា​កីឡា​ជឺ​ជិ តស៊ូ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ដណ្តើម​បាន​មេដាយមាស​របស់​កីឡាករ សាលី អ៊ូ​មើ​ត និង​កញ្ញា ខាន់ ចេ​សា ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស ឥណ្ឌូ​នេ​ស៊ី នា​ពេល​នេះ​គឺជា​ការ​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​៦៤​ឆ្នាំ ចាប់តាំងពី​បាន​ចូលរួម​ប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​នា​ឆ្នាំ​១៩៥៤​ក ន្ល​ង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ