ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដង្កោ​៖ សុខទុក្ខ​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​អញ្ជើញ​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ…

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​អញ្ជើញ​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ត្រួតពិនិត្យ​មើលផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ​បង្ហូរទឹក ដែល​ទើប​ស្ថាបនា​ហើយ​រួចរាល់​ជា​ស្ថាពរ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ផង​ដែរ​។ ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី ព្រឹក​ថ្ងៃ​ច័ន្ទ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល នោះ​លោក​អភិបាល​ខណ្ឌដង្កោ​បាន​ពាំនាំ​យក​នូវ​ការ​ផ្តាំផ្ញើរ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ បាន​គិតគូរ និង​យកចិត្តទុកដាក់ ចំពោះ​ការ​លំបាក​បញ្ហា​ប្រឈម និង​តម្រូវការ​នានា របស់​បងប្អូន​ទាំងអស់​។ មិនតែប៉ុណ្ណោះ​លោក​បាន​ណែនាំ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​គឺ ផឹក​ស្អាត ហូប​ស្អាត និង​រស់នៅ​ស្អាត ប្រកបដោយ​អនាម័យ ខ្ពស់​ដើម្បី​រស់នៅ​យូរអង្វែង​មើល​ការ​អភិវឌ្ឍន៍​ជឿនលឿន និង​រីក​ចម្រើន​ឥត​ឈប់​ឈរ របស់​ប្រទេស​ជាតិ ក្រោម​ដំបូល​សុខ​សន្តិភាព​ដែល​ផ្ដើម​ចេញពី​ន​យោ​បាល​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ​។

លោក​អភិបាល​ខណ្ឌ​បាន​ថ្លែង​បន្ត​ថា បងប្អូន​ត្រូវ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អប់រំ​កូនចៅ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ពេល​កន្លង​ទៅ​។

ក្នុង​ខណៈនោះ​លោក​ក៏​បាន​ទទួលយក​សំណើ និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ​ជូន មិនតែប៉ុណ្ណោះ​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេ​ដង​ថែម​ទៀត ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បុរី​កម្មករ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​ជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​លោក​អភិបាល​រាជធានី ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ ដែល​បាន​គិតគូរ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំងអស់​។

ដោយ​បានការ​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ​ថ្មី​នេះ បាន​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​យ៉ាងច្រើន ជា​ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ បញ្ចៀស​ការ​លិចលង់​នៅ​ពេល​ភ្លៀង មាន​សោភ័ណ​ភាព​ក្នុង​ការ​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត ដែល​ពី​មុន​ផ្លូវ​នេះ​ជា​ផ្លូវ​ដី និង​មានទឹក​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ពិបាក​រស់នៅ ព្រមទាំង​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ