ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ឆ្កែ​ទៅ​ពេទ្យ​មនុស្ស​មធ្យម​… ងំ​គំរាម​សម្លា.ប់​គ្រូពេទ្យ​ទៀត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​យក​សត្វ​ឆ្កែ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​មនុស្ស ហើយ​គំរាម​សម្លាប់​គ្រូពេទ្យ​ចោល ប្រសិនបើ​ឆ្កែ​របស់​ខ្លួន​មានរឿង​អ្វី​កើតឡើង ដោយសារ​មិន​បាន​ទទួល​ការ​ព្យាបាល​។ រឿងហេតុ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​យក​សត្វ​ឆ្កែ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​មនុស្ស ហើយ​គំរាម​សម្លាប់​គ្រូពេទ្យ​ចោល ប្រសិនបើ​ឆ្កែ​របស់​ខ្លួន​មានរឿង​អ្វី​កើតឡើង ដោយសារ​មិន​បាន​ទទួល​ការ​ព្យាបាល​។

រឿងហេតុ ដែល​កើតឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ក្នុង​មន្ទីរពេទ្យ​ក្រុង Nanning ខេត្ត Guangxi ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​។ វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល ហើយ​ចែករំលែក​ត​ៗ​គ្នា​។

នៅ​ក្នុង​វី​ដេ​អូ​នោះ គេ​ឃើញ​បុរស​បង្ករឿង​ក្របួច​ដៃ​អាវ​គ្រូពេទ្យ ជាមួយនឹង​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​ថត​។ បើ​ទោះបីជា​គ្រូពេទ្យ​ខំប្រឹង​ប្រកែក​ថា នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​មនុស្ស និង​មិន​អាច​ព្យាបាល​សត្វ​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ព្រមយក​ឆ្កែ​ទៅ​ពេទ្យសត្វ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​គំរាម​គ្រូពេទ្យ​ថា នឹង​ត្រូវ​ទទួលខុសត្រូវ​លើ​អ្វី​ៗ​ទាំងអស់ ប្រសិនបើ​ឆ្កែ​ងាប់​។

នៅ​វេលា​ម៉ោង​៤​ព្រឹក ដែល​មាន​អ្នកជំងឺ​ជា​ច្រើន​អង្គុយ​រង់ចាំ​ទទួល​ការ​ព្យាបាល បុរស​ម្ចាស់​ឆ្កែ​នៅ​តែ​រករឿង​មិន​ឈប់ ដល់​ថ្នាក់​អង្គុយ​ស្រែកយំ​ផ្អើល​គេ​ផ្អើល​ឯង​។ ដោយសារ​តែ​ទ្រាំ​មិន​បាន សន្តិសុខ​មន្ទីរពេទ្យ​ក៏​ចាប់​យក​ទៅ​ក្រៅ​។ ពេល​នោះ គេ​ក៏​ស្រែក​គំរាម​សម្លាប់​គ្រូពេទ្យ​។

អ្វី​ដែល​កាន់តែ​ហួសចិត្ត​នោះ គឺថា ឆ្កែ​មួយ​ក្បាល​របស់​បុរស​ខាងលើ មិន​ឈឺ​អ្វី​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ឡើយ​។ វា​គ្រាន់តែ​មាន​ស្នាម​ឆូត​បន្តិចបន្តួច ដែល​មិន​ធ្ងន់ធ្ងរ​សោះ​សូ​ម្បី​តែ​ចេញ​ឈាម​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ South China Morning Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ