ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ប្រទះឃើញ​​ក្មេងម្នាក់​ទើរលើ​ដើមឈើ ខណៈម្នាក់ទៀត​រកមិនទាន់ឃើញ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ក្មេង​ប្រុស​ស្រី​ពី​នាក់​បាន​លង់ទឹក​អូរ​ស្លាប់ ខណៈ​ក្មេង​ម្នាក់​ទៀត​រក​សព​មិន​ទាន់​ឃើញ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តាង​ ស្ថិត​ក្នុងភូមិ​សំ​…

ខេត្ត​រតនគីរី ៖ ក្មេង​ប្រុស​ស្រី​ពី​នាក់​បាន​លង់ទឹក​អូរ​ស្លាប់ ខណៈ​ក្មេង​ម្នាក់​ទៀត​រក​សព​មិន​ទាន់​ឃើញ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តាង​ ស្ថិត​ក្នុងភូមិ​សំ​ ឃុំ​យ៉ា​ទុង​ ស្រុក​អូ​យ៉ា​ដាវ ។

ទាក់ទិន​នឹង​ករណី​ក្មេង​ប្រុស​ស្រី​លង់ទឹក​ស្លាប់​ទាំង​​​២នាក់​​​​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​បាន​​ឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ម្នាក់​ឈ្មោះ​មាស ច​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​ជនជាតិ​ទំពួន មុខរប​ស៊ីឈ្នួល​ចូក​ស្មៅ​តាម​ចំការ​របស់​អ្នក​ភូមិ​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​ត្រុំ ឃុំ​ឡាមិ​ញ ស្រុក​ប​កែវ សព​ក្មេង​ប្រុស​ម្នាក់​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​២០​ម៉ែត្រ ដោយ​សព​ទើរ​លើ​ដើមឈើ ។ ចំណែក​ក្មេង​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ក្ន​ង ទ្រើ​ក ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​ជនជាតិ​ទំពួន មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ សព​ក្មេង​ស្រី​ម្នាក់​នេះ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​មក​ដល់​ថ្ងៃ​ទី​៤ កញ្ញា​នេះ ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​ក្មេង​ៗ​ជា​កូន​របស់​អ្នក​ភូមិ​ចំនួន​៧​នាក់​បាន​នាំ​គ្នា​ទៅ​មុជទឹក​អូរ​លេង​នៅ​ចំណុច​កើតហេតុ​ខាងលើ ដែល​មានទឹក​ហូរ​កួច​យ៉ាង​ខ្លាំង និង​មាន​ជំរៅ​ទឹក​រហូត​ដល់​៤,៥​ម៉ែត្រ ហើយ​ទឹកអូរ​តាង​នេះ​បាន​ហូរ​ចាក់​សំដៅ​ទៅ​ទន្លេស្រែពក ។

សមត្ថកិច្ច​បន្ត​ទៀត​ថា​ ទឹកអូរ​តាង​នេះ​កន្លង​មក​មិន​ដែល​ធ្លាប់​មាន​អ្នក​ភូមិ​លង់ទឹក​ស្លាប់​នោះ​ទេ នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល​មាន​ក្មេង​ៗ​ចំនួន​៧​នាក់​ទៅ​មុជ​ទឹកអូរ​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​២​នាក់ ចំណែក​ក្មេង​ៗ​ចំនួន​៥​នាក់ទៀត​​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ​។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​បាន​ចុះ​ធ្វើការ​ពិ​និ​ត​សព​ក្មេង​ប្រុស​រង​គ្រោះ ដែល​លទ្ធផល​រក​ឃើញ​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ពិតជា​ស្លាប​់​ដោយសារ​លង់ទឹក​ប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​អ្វី​កើតឡើង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ