ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​មើល​កន្លែង​ណា?

13 ឆ្នាំ មុន

មិត្ដសំឡាញ់​ពីរ​នាក់​ជួប​គ្នា ៖
-​នែ​, ម៉េច​មុខស្អុយ​ប៉ែ​អ​ញ្ចឹ​ង ?
-​មិន​ឱ្យ​ស្អុយ​យ៉ាងម៉េច​បើ​គ្នា​ដោះស្រាយ លក្ខខណ្ឌ​លោកនាយក​ក្រុមហ៊ុន​មិន​បាន ។

មិត្ដសំឡាញ់​ពីរ​នាក់​ជួប​គ្នា ៖
-​នែ​, ម៉េច​មុខស្អុយ​ប៉ែ​អ​ញ្ចឹ​ង ?
-​មិន​ឱ្យ​ស្អុយ​យ៉ាងម៉េច​បើ​គ្នា​ដោះស្រាយ លក្ខខណ្ឌ​លោកនាយក​ក្រុមហ៊ុន​មិន​បាន ។
-​ម៉េច​ហ្នឹង ?
-​គាត់​ឱ្យ​គ្នា​រក​លេខា​ស្រី​ម្នាក់​ឱ្យ​គាត់ ។
-​បើ​អ៊ីចឹង​លក្ខខណ្ឌ​គឺ​រូប​ស្រស់​, ចេះ​កុំ​ព្យូទ័​រ និង​មាន​សញាបត្រ​មហាវិទ្យាល័យ​មែន ទេ ?
-​បើ​គ្រាន់តែ​ប៉ុណ្ណឹង​មានអី​ពិបាក​, តែ​គាត់តម្រូវ​ឱ្យ​រក​រូប​ស្រស់ និង​លើ​ខ្លួន​គ្មាន​សម្លាកទើប​យក។ រឿង​មាន​សម្លាកឬ​អត់​អ្នក​ណាអាច​ដឹង​បាន​ទៅ ។
-​ស្រួល​តើ ! មាន​កន្លែង​ច្រើន​ណាស់អាចទៅ​ពិនិត្យ​ដឹង​បាន ។
-​រក​មើល​កន្លែង​ណា ?
-​ឱ្យ​តែ​កន្លែង​ងូតទឹក​សមុទ្រសុទ្ធតែ​អាចពិនិត្យ​មើល​បាន ។