ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ករណី​ផ្សេង​គ្នា​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ ស្លា.ប់​ម្នាក់​នៅ​ស្រុក​ភ្នំស្រុក​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ផ្សេង​គ្នា​កើតឡើង​ចំនួន​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្នំស្រុក ចំណែក​ករណី​គ្រោះថ្នាក់​មួយទៀត​គឺ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់ ។ ករណី​២​ផ្សេង​គ្នា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្រុក​ភ្នំស្រុក…

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ផ្សេង​គ្នា​កើតឡើង​ចំនួន​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្នំស្រុក ចំណែក​ករណី​គ្រោះថ្នាក់​មួយទៀត​គឺ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់ ។ ករណី​២​ផ្សេង​គ្នា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្រុក​ភ្នំស្រុក ។​

​ករណី​ទី​១-​លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​មាន​ដឹក​ចំរឹង​ឈើ ស្ថិត​នៅ​ចំណុច​ភូមិ​ធ្នង់​ខាងត្បូង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ។​

​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​បូក ទី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ភាស ឃុំ​សា​រង្គ ស្រុក​ស្វាយ​
​ចេក គ្មាន​រង​របួស ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ចាន់ គ្រាស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ខ្នាំ​ង ឃុំ​ណាំ​តៅ បាន​រង​របួសធ្ងន់ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​បាន​បើកបរ​គោ​យន្ត​១​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ទេព មិន ក៏​ឈប់​ចត​ដើម្បី​ចាក់​ប្រេងម៉ាស៊ូត ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ សៀមរាប ១I-៩០៧២ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ទិស​ខាងជើង មក​បុក​គោ​យន្ត​កន្ត្រៃ​ដែល​ឈប់​ចត​ចាក់​ប្រេងម៉ាស៊ូត បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ បាក់ជើង​ស្តាំ និង​បែក​លលាដ៍ក្បាល​ខាងស្តាំ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ភ្នំស្រុក ។ ចំណែក​ម៉ូតូ​និង​គោ​យន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​

​ករណី​ទី​២-​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៨​នេះ​ដែរ ក៏​មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ កើត​ទ្បើ​ង​នៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខ ពេក ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ណាំ​តៅ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​មង​នៅ​វាលស្រែ​ខាងកើត​ភូមិ ពេល​ទៅ​ដល់​ប្រ​ទ្បា​យ​មេ​ក៏​ចុះ​ឆ្លង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ។ សព​ជន​រង​គ្រោះ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​៤៤​នាទី​យប់​ក្នុង​ថ្ងៃ​ដដែល ហើយ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ