ពលករ​ខ្មែរ​នៅ​កូរ៉េ រួម​គ្នា​បង្កើត​កសិដ្ឋាន​បណ្តុះ​កូន​ឈើ​ល្មើរ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​


រាជធានី​ភ្នំពេញ​ ៖ ក្នុង​គោលបំណង​ជួយ​ដល់​កសិករ​ខ្មែរ ចំណាយ​ថ្លៃដើម​ទាប​និង​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ ពលករ​ខ្មែរ​មួយ​រូប​ដែល​កំពុង​តែ​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ បាន​សហការ​ជាមួយ​អតីត​ពលករ​ខ្មែរ​នៅ​កូរ៉េ បង្កើត​ជា​កសិដ្ឋាន​បណ្តុះ​កូន​ឈើ​ល្មើរ ដើម្បី​​ផ្ត​ត់​ផ្គង់​ដល់​ប្រជា​កសិករ​ខ្មែរ ជា​ជាង​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​ជាវ​ពូជ​កូន​ឈើ​ល្មើ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។​

ប្អូនប្រុស​គី​ម ហួរ ដែល​ជា​ពលករ​ខ្មែរ​បំរើ​ការងារ​ផ្នែក​ឧស្សាហកម្ម​គ្រឿងយន្ត​នៅ​ប្រទេស​​កូរ៉េ​បាន​លើក​ឡើង​ថា​ ប្អូន​បាន​បង្កើត​កសិដ្ឋាន​បណ្តុះ​កូន​ឈើ មួយ​កន្លែង​ជា​មួយ​មិត្ត​​ភ័ក្ត្រ​ដែល​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាមួយ​ប្អូន ដែល​មាន​បណ្តុះ​កូន​​​ឈើ​ច្រើន​ប្រភេទ​នៅ​កសិដ្ឋាន​បណ្តុះ​កូន​ឈើ​មួយ​កន្លែង​លើ​ទំហំ​ចំនួន ៥ ហិ​កតា នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បី​ផ្ត​ត់​ផ្គង់​ដល់​ប្រជា​កសិករ​ខ្មែរ យក​ទៅ​ដាំ​ដុះ​បង្ក​បង្កើន​ផល​រក​ប្រាក់​ចំណូល​សម្រាប់​ជីវភាព​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ​។​

ប្អូនប្រុស​គី​ម ហួរ បាន​បន្ត​ទៀត​ថា​៖ «​គោលបំណង​សំខាន់ គឺ​យើង​អត់​ចង់​ឲ្យ​មានការ​នាំ​ចូល​​ពូជ​កូន​ឈើ​ល្មើរ ពី​ប្រទេស​ថៃ​នោះ​ទេ ដូច្នេះ​យើង​ចង់​ឲ្យ​ប្រជា​កសិករ​ខ្មែរ និង​ម្ចាស់​ចំការ​នៅ​ស្រុក​ខ្មែរ​ឲ្យ​បានដឹង​ថា យើង​មាន​បណ្តុះ​ពូជ​កូន​ឈើ​ល្មើរ សម្រាប់​ផ្គត់ផ្គង់​ជូន​គាត់ ព្រោះ​ការ​ជាវ​កូន​ឈើ​ល្មើរ ពី​កសិដ្ឋាន​យើងខ្ញុំ គឺ​យើង​នឹង​លក់​ជូន​ក្នុង​តម្លៃ​ធូរ​ថ្លៃ ។ ដូច្នេះ​នៅ​ពេល​បងប្អូន​ខ្មែរ​យើង​ចំណាយ​ថ្លៃដើម​នៃ​ការ​ជាវ​កូន​ឈើ​ល្មើ ក្នុង​តម្លៃ​ទាប គឺ​គាត់​អាច​រក​ប្រាក់​ចំនេញ​បាន​ច្រើន​ជាង​មុន​» ។​

បច្ចុប្បន្ន​នេះ​កសិដ្ឋាន​របស់​ប្អូន​គី​ម ហួរ បាន​នឹង​កំពុង​ផ្គត់ផ្គង់​កូន​ឈើ​ល្មើ​នៅ​ទីផ្សារ​​​កម្ពុជា ជា​ពិសេស​កសិដ្ឋាន​នេះ នឹង​ផ្គត់ផ្គង់​កូន​ឈើ​ល្មើរ ជាង ១ លាន​ដើម​នា​ឆ្នាំ ២០១៩ ខាង​មុខ ដែល​តម្លៃ​កូន​ឈើ​ល្មើ​ក្នុង​មួយ​ដើម​មាន​តម្លៃ​ចាប់ពី ៣ ដុល្លារ ទៅ ៧ ដុល្លារ តាម​ទំហំ​កូន​ឈើ​ល្មើរ តូច ឬ​ធំ ។​

ប្អូនប្រុស​គី​ម ហួរ បាន​បន្ត​ថា​៖ «​ចំណុច​សំខាន់​ គឺ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​បានដឹង​ថា​នៅ​កម្ពុជា​គឺ​យើង​មានកូន​ឈើ​ល្មើរ សម្រាប់​បងប្អូន​ជាវ​យក​ទៅ​ដាំ​។ កន្លង​មក​យើង​កត់​សម្គាល់​ឃើញ​ថា នៅ​ខ្មែរ​យើង​នៅ​ពេល​ត្រូវការ​ផលិត​ពូជ​កូន​ឈើ គឺ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ក្រៅ អ​ញ្ចឹ​ង​ហើយ​ទើប​បងប្អូន​យើង​ដែល​ជា​ពលករ​នៅ​កូរ៉េ សហការ​គ្នា​បង្កើត​
​កសិ​ដ្ឋាន​បណ្តុះ​ពូជ​កូន​ឈើ​ល្មើរ ក្នុង​គោលបំណង​ផលិត​ពូជ​ក្នុង​តម្លៃ​ទាប ដូច្នេះ​កសិករ​នឹង​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ទោះបីជា​តម្លៃ​ល្មើរ ឡើង​ខ្ពស់ ឬ​រាង​ទាប​ក៏​ដោយ​» ។​

ក្រៅពី​ការ​ផ្គត់ផ្គង់​កូន​ឈើ​ល្មើរ ប្អូនប្រុស​គី​ម ហួរ ក៏​ជា​អ្នក​នាំ​ចូល​សម្រាប់​ការ​បោះ​ដុំ និង​លក់​រាយ​នូវ​ដំណាប់​ផ្លែ​ល្មើរ ប្រភេទ​ដែ​ត​លី​ន័​រ ដែល​មានឱជារស​ឆ្ងាញ់ ពី​ប្រទេស​ទុ​យ​នេស៊ី មក​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ ដែល​មាន​តម្លៃ​ចាប់ពី ១៦ ដុល្លារ ទៅ​២០​ដុល្លារ​​ក្នុង​មួយ​គីឡូក្រាម ។

ទន្ទឹម​នឹង​ការ​នាំ​ចូល​ដំណាប់​ផ្លែ​ល្មើរ មក​កាន់​ទីផ្សារ​កម្ពុជា ប្អូនប្រុស​គី​ម ហួរ ក៏​កំពុង​តែ​បើក​ឱកាស​ឲ្យ​បងប្អូន​អាជីវករ​ខ្មែរ ធ្វើ​ជា​ដៃគូរ​សហការ​សម្រាប់​ការ​ចែកចាយ​និង​លក់ដុំ​និង​​រាយ នូវ​ដំណាប់​ផ្លែ​ល្មើរ សម្រាប់​ឱកាស​នៃ​ការ​រក​ប្រាក់​ចំណូល​ពី​ប្រភេទ​ផ្លែ​ល្មើរ​។

ផ្លែ​ល្មើរ និង​ដំណាប់​ផ្លែ​ល្មើរ មានគុណ​តម្លៃ​ខ្ពស់​ចំពោះ​សុខភាព វា​ជួយ​ដល់​បងប្អូន​យើង​ជា​ពិសេស​សុភាព​នារី​ដែល​ចង់​សម្រក​ទម្ងន់ ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពោះវៀន ជួយ​ដល់​ការ​សម្រាលកូន​មាន​សុខភាព​ល្អ ការពារ​ជំងឺ​ឫស​ដូងបាត និង​បង្កើន​សុខភាព​ខួរក្បាល​ជាដើម​។​

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​កូន​ឈើ​ល្មើរ និង​ដំណាប់​ផ្លែ​ល្មើរ លោក​អ្នក​អាច​ទំនាក់​ទំនង​ទៅ​កាន់​ទូរស័ព្ទ​៖ 011995628 / 0962457168 / 0889023322 ៕ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ