ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ជួយ​អភិវឌ្ឍន៍ខួរក្បាល​របស់​ទារក

5 ឆ្នាំ មុន

ការ​លូតលាស់​របស់​ទារក​មិន​បាន​ឈប់​នៅ​ពេល​ដែល​គេ​កើត​ក្នុង​ពោះ​អ្នក​ឡើយ ។ ថ្វីបើ​ដំណាក់កាល​លូតលាស់​របស់​គេ​មាន​ល្បឿន​លឿន​ក្នុង​ដំណាក់កាល ដំបូង​ៗ​នៃ​ជីវិត​ក៏​ដោយ វា​នឹង​អាច​ថយ​ល្បឿន​វិញ​ដែរ ប៉ុន្តែ​គឺ​មិន​បាន​ឈប់​ឡើយ ។ ពិត​ណាស់​ក្នុង​នាម​ជា​ឪពុក​ម្តាយ វា​គឺជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ក្នុង​ការ​ការពារ និង​លើកទឹកចិត្ត​ដល់​កូន​តូច​អ្នក​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន…

ការ​លូតលាស់​របស់​ទារក​មិន​បាន​ឈប់​នៅ​ពេល​ដែល​គេ​កើត​ក្នុង​ពោះ​អ្នក​ឡើយ ។ ថ្វីបើ​ដំណាក់កាល​លូតលាស់​របស់​គេ​មាន​ល្បឿន​លឿន​ក្នុង​ដំណាក់កាល ដំបូង​ៗ​នៃ​ជីវិត​ក៏​ដោយ វា​នឹង​អាច​ថយ​ល្បឿន​វិញ​ដែរ ប៉ុន្តែ​គឺ​មិន​បាន​ឈប់​ឡើយ ។ ពិត​ណាស់​ក្នុង​នាម​ជា​ឪពុក​ម្តាយ វា​គឺជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ក្នុង​ការ​ការពារ និង​លើកទឹកចិត្ត​ដល់​កូន​តូច​អ្នក​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន ។ តើ​អ្នក​នឹង​អាច​ធ្វើ​បែប​នេះ​ដូច​ម្តេចទៅ ?

បើសិន​នេះ​គឺជា​ពេលវេលា​ដំបូង​របស់​អ្នក​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ឪពុក​ម្តាយ​ថ្មីថ្មោង យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ទោ​តាម​គន្លឹះ​ខាងក្រោម​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ជួយ​អភិ​វ​ឌ្ឈ​ន៍​ខួរក្បាល​របស់​ទារក​៖

១-ភ្ញោ​ច​ដល់​ភ្នែក​របស់​ទារក ៖ ក្នុង​រយៈពេល​ពីរ​បី​ខែ​ដំបូង​នៃ​ជីវិត ការ​ទាក់ទង​ភ្នែក​នឹង​ភ្នែក​អាច​ជួយ​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ភ្នែក​គេ​បាន ។ ជាមួយ​គ្នា​នេះ​ដែរ វិធីសាស្ត្រ​មួយ​​នេះ​នឹង​បង្រៀន​គេ​ឲ្យ​ស្គាល់​មុខ និង​ទឹកមុខ​ដែរ ។ អ្នក​ស្រាវជ្រាវ​និយាយ​ថា វិធី​សាស្ត្រ​នេះ​នឹង​បង្រៀន​កូន​អ្នក​ពី​របៀប​ដោះស្រាយ​បញ្ហា ព្រមទាំង​ការ​ទាក់ទង​ជាមួយ​អ្នក​ទៀត ។

២-មាន​ប្រតិកម្ម​ពេល​កូន​យំ ៖ ទារក​ងាយ​នឹង​យំ​ណាស់​នៅ​ពេល​គេ​ឃ្លាន ខ្លាច ឬ​មាន​អារម្មណ៍​ថា​អ្វីមួយ​មិនធម្មតា ។ ដើម្បី​ជួយ​ដល់​ការ​លូតលាស់​របស់​ទារក ចូរ​ប្រាកដ​ថា អ្នកមាន​ប្រតិកម្ម​ទៅ​នឹង​កា​រយំ​របស់​គេ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ ចូរ​កុំ​ឲ្យ​គេ​យំ​យូរ​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​សា​តិ​អារម្មណ៍​គេ​បាន ។

ការ​ពរ ការ​ថ្នាក់ថ្នម និង​និយាយ​ជាមួយ​ទារក​ក្នុង​សំឡេង​ស្រទន់​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន នឹង​ជួយ​ឲ្យ​គេ​ចេះ​ស្គាល់​នូវ​អ្វី​ហៅ​ថា​ការ​មាន​ផាសុកភាព ដែល​អ្នក​កំពុង​តែ​ផ្តល់​ឲ្យ​គេ ។

៣-ប្រាប់​ពី​មូលហេតុ និង​ឥទ្ធិពល ៖ បើសិនជា​កូន​អ្នក​អាយុ​បាន​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ហើយ ការ​បង្ហា​ញក​គេ​នូវ​មូលហេតុ និង​ឥទ្ធិពល​នឹង​ជួយ​ឲ្យ​គេ​អាច​យល់​ដឹង​អំពី​គុណវិបត្តិ និង​គុណសម្បត្តិ​នៃ​សកម្មភាព​របស់​ពួក​គេ​បាន ។ ចូរ​ចាប់ផ្តើម​តាម​រយៈ​ការ​និយាយ​អ្វីមួយ និង​ធ្វើ​វា​ដើម្បី​បង្ហាញ​ថា អ្វី​ដែល​អ្នក​និយាយ​នោះ​គឺជា​ការ​ពិត ។

៤-បង្កើត​ភាព​ជឿជាក់ ៖ វិធីសាស្ត្រ​មួយ​ផ្សេង​ទៀត​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ជំរុញ​ការ​លូតលាស់​របស់​ខួរក្បាល​ទារក​បាន​គឺ​សាង​ភាព​ជឿជាក់​ឲ្យ​បាន​លឿន ។ កូន​អ្នក​នឹង​មានការ​ស្រាវជ្រាវ​កាន់តែ​ច្រើន ហើយ​ក៏​នឹង​ចង់​ស្វែងរក ព្រម​ទាំ​សិក្សា អ្វី​ៗ​ដែល​ថ្មី​នៅ​ពេល​ពួក​គេ​មាន​អារម្មណ៍​ជឿជាក់​ចំពោះ​អ្នក ។ យក​ល្អ អ្នក​ត្រូវ​តែ​ឆ្លើយ​តប​លើ​សកម្មភាព​របស់​កូន​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​បាន​ផង ។

៥-បន្ថយ​ការ​មើល​ទូរទស្សន៍ ៖ ឪពុក​ម្តាយ​ខ្លះ​មាន​និន្នាការ​ទុក​ទូរទស្សន៍​បើក​ចោល​ឲ្យ​កូន​មើល ដើម្បី​កុំ​ឲ្យ​គេ​រំខាន​ពួក​គាត់ ។ ថ្វីបើ​វិធី​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ភាព​កម្សាន្ត​ដល់​កូន​មែន​ក៏​ដោយ តែ​វា​នឹង​មិន​អាច​បង្កើត​នូវ​ចំណងទាក់ទង​រវាង​កូន និង​អ្នក​បាន​ឡើយ ។

ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​ដែល​មានកូន​ហើយ​ទុក​ឲ្យ​កូន​មើល​តែ​ទូរទស្សន៍​ក្នុង​វ័យ ក្មេង​ៗ​នេះ គឺ​មិនសូវ​រៀន​ចេះ​ឡើយ ដោយសារ​តែ​មិន​មានការ​យកចិត្តទុកដាក់​ច្រើន (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ