ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមទាំងអស់គ្នាទៅមុខមាត់ខេត្តយើងតើ កុំអនាធិបតេយ្យបែបហ្នឹងពេក !

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ហ្វូងគោ​ញី​ឈ្មោល​តូច​ធំ​ជាង​១០​ក្បាល​ត្រូវ​បាន​ម្ចាស់​ដឹក​មក​ចង និង​ខ្លះ​ព្រ​លែង​ដោយ​មិន​បាន​ចងខ្សែ​ឲ្យ​ស៊ី​ស្មៅ​បែបអនាធិបតេយ្យនៅ​ក្រោយ​របង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា ដែល​ប្រការ​នេះ​ត្រូវ​បាន​អាជ្ញាធរហាមឃាត់​មិន​ឲ្យ​កើត​មាន​នោះ​ទេ ព្រោះថា​ក្រុង​កំពង់ចាម​ក្នុង​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​បាន​រំដួល​ចំនួន​៣​ទង​តម្រូវ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ឲ្យ​មាន​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា…

ខេត្តកំពង់ចាម ៖ ហ្វូងគោ​ញី​ឈ្មោល​តូច​ធំ​ជាង​១០​ក្បាល​ត្រូវ​បាន​ម្ចាស់​ដឹក​មក​ចង និង​ខ្លះ​ព្រ​លែង​ដោយ​មិន​បាន​ចងខ្សែ​ឲ្យ​ស៊ី​ស្មៅ​បែបអនាធិបតេយ្យនៅ​ក្រោយ​របង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា ដែល​ប្រការ​នេះ​ត្រូវ​បាន​អាជ្ញាធរហាមឃាត់​មិន​ឲ្យ​កើត​មាន​នោះ​ទេ ព្រោះថា​ក្រុង​កំពង់ចាម​ក្នុង​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​បាន​រំដួល​ចំនួន​៣​ទង​តម្រូវ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ឲ្យ​មាន​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​កំពង់ចាម​ឲ្យ​ដឹង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​គោ​ដែល​ម្ចាស់​មិន​បាន​ចងខ្សែ​នោះ​ទេដោយ​បាន​ដើរ​រហូត​ដល់​ចំណតរថយន្ត​ក្រុង​កំពង់ចាម​ពេល​ដែល​ឃើញ​បែប​នេះ​សមត្ថកិច្ច​បាន​ដេញចេញ​មក​ក្រៅ​វិញ និង​បាន​ចាប់ចង​ទុក​នៅ​ប៉ុស្តិ៍​ដោយ​បាន​ធ្វើការ​អប់រំ​ដល់​ម្ចាស់​គោ​១​ក្បាល​នោះមិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​មាន​បែប​នេះ​បន្ត​ទៀត​ឡើយ ។

លោក ប្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គោមួយ​ហ្វូង​ដែល​មាន​ជាង​១០ក្បាល​ត្រូវ​បាន​ម្ចាស់​យក​មក​ឲ្យ​ស៊ី​ស្មៅ​ពាស​វាល​នៅ​កោះ​ពេជ្រ​ក្រោយ​មន្ទីរ​វប្បធម៌​នោះ​សមត្ថកិច្ច​បានរាយ​ការ​ណ៏​មក​រូប​លោក​ថា មាន​គោ​៣​ក្បាល​ដែល​ម្ចាស់​ត្រូវ​បាន​ស្គាល់​ហើយ និង​បាន​ធ្វើការ​អប់រំ​ក្នុង​ជំហាន​ដំបូង​មិន​ឲ្យ​មាន​បន្ត​ទៀត​ទោះ​ទេ បើ​ពុំនោះ​នឹង​ចាប់​ផាកពិន័យ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​នៅ​ក្នុង​សង្កាត់​សំបួរមាស និង​សង្កា​ត់​វាលវង់ មាន​គោ​របស់​ពលរដ្ឋ​ត្រូវ​បាន​ម្ចាស់​មិន​បាន​មើលថែ​ទាំ​ឲ្យ​បាន​ដិត​ដល់ និង​បាន​ព្រ​លែងឲ្យ​ដើរ​ពាស​វាល​ពាស​កាល​ចូល​ក្នុង​ក្រុង​កំពង់ចាម​ក្នុង​ជំហាន​ដំបូង​ត្រូវ​បាន​ពិន័យ​ក្នុង​១​ក្បាល​ចំនួន៥​ម៉ឺន​រៀល​មិន​រាងចាល​លើក​ទី​២​ចំនួន​១០​ម៉ឺន​រៀល លើក​ទី​៣​មាន​ដល់​ទៅ​២០​ម៉ឺន​រៀល​ដោយសារ​តែមិន​រាងចាល​នោះ ។

លោក​អភិបាលក្រុង​កំពង់ចាម​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​ប្រើ​វិធានការ​ក្តៅ​ម្ចាស់​គោ និង​ពពែ​មួយ​ចំនួន​ធំ​បាន​យកចិត្តទុកដាក់​ដោយ​ចិញ្ចឹម​គោ​ដាក់​ក្នុង​ក្រោល​ត្រឹមត្រូវ​ព្រោះថា ក្នុង​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ក្រុង​កំពង់ចាម​បាន​ទទួល​រំដួល​ចំនួន​៣​ទង ។ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ត្រូវ​តែ​ចូលរួម​សំអាត​ក្រុង​ឲ្យ​មាន​បរិស្ថាន​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្ត​ជា​ឲ្យ​មក​កម្សាន្ត​លេង​នៅ​ក្រុង​កំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ