ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្មត់ខ្ទេច…ផ្ទះគ្រូទាយ​ផង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​គ្រូទាយ​១​ខ្នង​បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​សរុប​ការ​ខូចខាត​អស់​ប្រមាណ​៤.០០០​ដុល្លារ កាលពី​វេលា​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​គ្រូទាយ​១​ខ្នង​បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​សរុប​ការ​ខូចខាត​អស់​ប្រមាណ​៤.០០០​ដុល្លារ កាលពី​វេលា​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។

លោក​អនុសេនីយ៍ទោ សួន បញ្ញា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឫស្សី​ក្រោក បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ព្រះ​អគ្គី​ភ័យ​លេប​ត្របាក់​នេះ មាន​ម្ចាស់​ឈ្មោះ ចៅ វ៉ា​ន់​សុ​ខុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​គ្រូទាយ ។ តាម​ម្ចាស់​ផ្ទះ​និយាយ​ថា ភ្លើង​បាន​ឆេះ​ផ្ទះ​ឈើ​ផ្នែក​ខាងលើ និង​ឆេះ​ខ្លាំង​ឡើង​ៗ ហើយ​អ្នក​ជិតខាង​បាន​ជួយ​ពន្លត់​ដែរ តែ​មិន​អាច​ពន្លត់​បាន ក៏​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​ផ្ទះ​ឈើ​ខាងលើ និង​ថ្ម​ក្រោម​មាន​បណ្តា​យ​១១​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ និង​ខ្យូ​ស​សម្រាប់​ទស្សន៍​ទាយ​មាន​បណ្តោយ​៩​ម៉ែត្រ​និង​ទទឹង​៥​ម៉ែត្រ ។

លោកនាយ​ប៉ុស្តិ៍ សួន បញ្ញា បញ្ជាក់​ថាអគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង និងត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​ចំនួន​៤​គ្រឿង ជួយ​ធ្វើ​អន្តរាគម​ន៍​បាញ់​ទឹក​ពន្លត់ មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ៕

អត្ថបទសរសេរ ដោយ