រលត់​ជីវិត​បន្សល់ស្នាដៃ​ចម្រៀង​ជា​ច្រើន (មាន​វីដេអូ)


រាជធានី​ភ្នំពេញ ​៖ ​​កវី​លាក់ខ្លួន តន្ត្រីករ និង​ជា​អ្នកដឹកនាំ​ប្រគំ​តន្ត្រី​(​សម្រួល​តន្ត្រី​)​ដ៏​ល្បី​ក្នុង​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត គឺ​លោក​ម៉​ម ប៊ុ​ន​ណា​រ៉ា​យ បាន​លាចាក​លោក​ហើយ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ២០១៨​ដោយ​រោគាពាធ​ក្នុង​វ័យ​៨៥​ឆ្នាំ ។

តន្ត្រីករ​ជើង​ចាស់​ម៉​ម ប៊ុ​ណ្ណា​រ៉ា​យ បាន​ជម្នះ​ជាមួយនឹង​ជំងឺ​ដ៏​រ៉ាំ​រៃ​៉ ជាមួយនឹង​ជរាពាធ​អស់​​ពេល​ជា​ច្រើន​ឆ្នាំ ដោយ​បាន​ដេក​ដួល​លើ​គ្រែ​សម្រាក​ក្នុង​គេហដ្ឋាន​របស់​គាត់​នៅ​ជិត​សាលា​ពញាក្រែក ខាងជើង​ស្ពាន​ជ្រោយចង្វា​ប្រហែល​៣០០​ម៉ែត្រ មុន​ពេល​គាត់​ទទួលមរណភាព​នា​ពេល​នេះ ។

បច្ចុប្បន្ន​សព​របស់​លោក​គាត់​កំពុង​តម្កល់​នៅ​ព្រះ​វិហារ​យេស៊ូ​គ្រឹ​ស្ត​មួយ ម្ដុំ​ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ ។ នេះ​ចាត់ទុកជា​ដំណឹង​ដល់​ទស្សនិកជន​ដែល​ធ្លាប់​និយម និង​គាំទ្រ​នូវ​ទឹកដៃ​របស់​គាត់​នា​ពេល​កន្លង​មក និង​ចាត់​ទុក​មរណភាព​របស់​អតីត​តន្ត្រីករ​ដ៏​ចំណាស់​រូប​នេះ​គឺជា​ការ​បាត់បង​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ ។

មុន និង​ក្រោយ​មរណភាព​របស់​លោក​ម៉​ម ប៊ុ​ន​ណា​រ៉ា​យ កូន​ៗ​របស់​គាត់​មិន​ចង់​ទទួល​ជំនួយ​ទេ ដោយ​ពួក​គាត់​ខ្លាច​មានការ​រិះគន់ ដូច​សិល្បករ​នានា​ដែល​ពេល​មានបាន ថត​រូប​ឡាន វីឡា​បង្អួត​គេ លុះ​ពេល​ឈឺ​ទើប​លើកដៃ​សុំ​ជំនួយ ។ តែ​ចំពោះ​តន្ត្រីករ​រៀមច្បង ខុស​ពី​សិល្បករ​ជំនាន់​ថ្មី គាត់​មិន​ដែល​មាន​អ្វី​អួត​គេ​ឡើយ ហើយ​ក៏​មិន​ដែល​ចេញ​មុខ ចង់​ល្បីឈ្មោះ​តាម​កាសែត ឬ​ទូរទស្សន៍​ដែរ គឺ​លោក​រស់​ដាច់​ពី​គេឯង រស់​បែប​លាក់ខ្លួន​រហូត ហេតុនេះ​ទើប​គេ​មិនសូវ​ស្គាល់​លោក ។ ស្នាដៃ​លោក​មាន​ច្រើន​ដែល​គួរ​ឲ្យ​កោត​សរសើរ​ណាស់ ។

ពេល​នេះ​លោ​កក​ម៉​ម ប៊ុ​ន​ណា​រ៉ា​យ បាន​លាចាក​លោក​ទៅ​ហើយ ប៉ុន្តែ​ស្នាដៃ​តែង​និពន្ធ​តន្ត្រី​ជាមួយនឹង​ទឹកដម​សំនៀង​ដ៏​ក្រអួន​ក្រអៅ​នៃ​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត នៅ​តែ​បំពេ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​នៅឡើយ​។

លោក​ម៉​ម ប៊ុ​ន​ណា​រ៉ា​យ គឺជា​ប្អូនបង្កើត​របស់​លោក​ម៉​ម បុប្ផា​នី ដែល​ជា​តន្ត្រីករ​រៀមច្បង​នៅ​សម័យ​ដើម ។ កន្លង​មក​លោក​បាន​កសាង​ស្នាដៃ​ជា​ច្រើន បន្សល់​ឲ្យ​អ្នក​ជំនាន់​ក្រោយ​​ស្តាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ជាមួយ​ការ​និពន្ធ​បទ​ភ្លេង ឲ្យ​លោក​ស៊ី​ន ស៊ី​សា​មុត និង​អ្នកសិល្បៈ ល្បី​ៗ​នា​សម័យ​មុន​ជា​ច្រើន​រូប ។ លោក​ម៉​ម ប៊ុ​ន​ណា​រ៉ា​យ ត្រូវ​បាន​គេ​ចាត់​ទុក​គឺជា​តន្ត្រីករ​ជើង​ចាស់​ដែល​មាន​ទឹកដៃ​ខ្ពស់​មួយ​រូប ។

ស្នាដៃ​របស់​លោក​មាន​ច្រើន​ណាស់ ភាគច្រើន​លោក​ជា​អ្នកដឹកនាំ​ភ្លេង​ប្រគំ (​សម្រួល​តន្ត្រី​) រីឯ​ស្នាដៃ​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​គឺជា​របស់​កវី​និង​តន្ត្រីករ ផ្សេង​ៗ ។ បទ​ចម្រៀង​ជា​ច្រើន​ដែល​គាត់​សម្រួល​តន្ត្រី​ក្នុង​ដូច​ជា​បទ ៖

«​កម្ម​ប្រចាំ​កាយ​» (​ស៊ី​ន ស៊ី​សា​មុត​) «​មេត្តា​រៀម​ផង​» (​លោក​គង់ សំ​អឿ​ន​-​លោក​គង់ ច​ន្ថា​) «​នៅ​តែ​ឃ្លាត​» (​លោក​គង់ ច​ន្ថា​) «​មេឃ​អើយ​ជួយ​ផង​» (​សា​មុត​-​សុទ្ធា​) «​ឃ្លាត​ទាំង​ទឹក​ភ្នែក​» រស់ សេរី​សុទ្ធា «​តំណក់​ភ្លៀង​ស្រក​»​ (​ប៉ែន រ៉​ន​) «​រង់​ចាំតែ​បង​មួយ​» (​រស់ សេរី​សុទ្ធា​) «​រំពឹង ! រំពឹង !» (​រស់ សេរី​សុទ្ធា​) «​បង​ពិតជា​កំលោះ​» ។

(​សា​មុត​-​សុទ្ធា​) «​កណ្តូប​បុក​ស្រូវ​» (សា​មុត​-​សុទ្ធា​) «​ផ្កាត្របែកព្រៃ​» (​ឌី សុ​ខន​) «​ចម្រៀង​មក​មិត្ត​» (​ឌី សុ​ខន​) «​ស្នេហ៍​យើង​» (សុទ្ធា​) «​គ្រា​ដំបូង​» (​សា​មុត​) «​ជីវិត​អ្នក​ផ្សងព្រេង​» (សា​មុត​) «​បង​ក្បត់​អូន​ហើយ​» (​ហួយ មាស​) «​ខែរះ​ក្រោម​ផ្កាយ​» (​ម៉​ម ប៊ុ​ន​ណា​រ៉ា​យ​)«​បញ្ជី​ខ្មោច​» (​អ៊ឹ​ង ណា​រី​) «​កំពង់ធំ​ជំរំ​ចិត្ត​» ស៊ី​ន ស៊ី​សា​មុត ។

ចំណែក​៦​បទ​ដែល​ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​ភ្លេង​ផ្ទាល់​របស់​គាត់​មាន​បទ​១.​ស្ទឹង​កែវ ២.​ថ្ពាល់​ក្រហម​ឃើញ​សរសៃ ៣.​បិសាច​ក្រមុំ ៤.​កំពង់ធំ​ជំរំ​ចិត្ត ៥.​ជើងមេឃ​ពណ៌​ខ្មៅ​៦.​រិ​ទ្ធិ​សក្តិ​ព្រួញ​មាស ៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ SSK Old Song

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ