ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ពីរនាក់​នេះមិនធម្ម​តាទេ សាហា.វណាស់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​យក​កាំបិត​កាប់​ពេល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា ។ បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់ តែ​ត្រូវ​បាន​សមត្ថកិច្ច​ច​តាម​ចាប់ខ្លួន​​បាន​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់​ផង​ដែរ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​យក​កាំបិត​កាប់​ពេល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា ។ បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់ តែ​ត្រូវ​បាន​សមត្ថកិច្ច​ច​តាម​ចាប់ខ្លួន​​បាន​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​កោះ​រុន ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ខាងលើ ម្នាក់​ឈ្មោះ​មុ​យ ខន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ មុ​យ សាត ភេទ​ស្រី អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កឹ​ម ឆៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់​។


លោក​វរសេនីយ៍ឯក​ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ក់បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ផឹកស្រា​ជាមួយ​គ្នា​នៅ​ចំណុច​កើតហេតុ​ខាងលើ បន្ទាប់​ពី​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ទាស់​ពាក្យ​សំដី​គ្នា​បង្ក​អោយ​មាន​អំពើ​ហិង្សា​កើតឡើង​តែ​ម្តង​។

លោក​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយ​រង​របួសធ្ងន់ ។ បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ព្រៃ តែត្រូវ​​សមត្ថកិច្ច​តាម​រក​រហូត​ចាប់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ដដែល​ផង​ដែរ​ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែ​ខេត្ត​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​បង្អាប់​ថា ខ្លួន​ចាស់​មិន​គិត​ខំ​រកស៊ី គិតតែ​ផឹកស្រា ទើប​ធ្វើ​ឱ្យ​ខ្លួន​ខឹង​ក៏​យក​កាំបិត​កាប់​បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង​។

បន្ទាប់​ពី​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ​រួច​មក សមត្ថ​កិ​ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ២០១៨ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ