ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​រងគ្រោះ​ធម្ម​ជាតិ​ខ្លាំង​បំផុត ​ពុំ​ធ្លាប់​មាន​២៥​ឆ្នាំ​មក​ហើយ (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន​៖ បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា ព្យុះ​យ៉ាង​​ខ្លាំង​បំផុត​មួយ​បាន​វាយប្រហារ​ដោយ​ផ្ទាល់​លើ​ប្រទេស​ជប៉ុន​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​​២៥​ឆ្នាំ​មក​ហើយ ដែល​នា​ថ្ងៃ​ទី​៤ ​កញ្ញា​ នេះ​ បោកបក់​ដល់​តំបន់ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ជាមួយ​រលកយ៉ាង​​ធំ​ៗ​។ ព្យុះ​ទី​ហ្វុ​ង​ JEBI…

ប្រទេស​ជប៉ុន​៖ បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា ព្យុះ​យ៉ាង​​ខ្លាំង​បំផុត​មួយ​បាន​វាយប្រហារ​ដោយ​ផ្ទាល់​លើ​ប្រទេស​ជប៉ុន​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​​២៥​ឆ្នាំ​មក​ហើយ ដែល​នា​ថ្ងៃ​ទី​៤ ​កញ្ញា​ នេះ​ បោកបក់​ដល់​តំបន់ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ជាមួយ​រលកយ៉ាង​​ធំ​ៗ​។

ព្យុះ​ទី​ហ្វុ​ង​ JEBI គឺ​​ជា​ព្យុះ​ទី​២១ ​ប្រចាំ​រដូវ​នៅ​អា​ស៊ី បាន​បោកបក់​លើ​ទីក្រុង​តូ​គូ​ស៊ី​ម៉ា​លើ​កោះ​ស៊ី​កូ​គូ ​ភាគ​និរតី​ជប៉ុន​។​ ហើយ​ព្យុះ​ JEBI​ នេះ​បាន​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​ ព្រមទាំង​សកម្មភាព​របស់​បណ្ដា​សហគ្រាស​នានា​។ ហើយ​​វាបាន​​បោកបក់​យ៉ាង​លឿន​បំផុត ​ដោយ​បន្ត​សំដៅ​ទៅ​ភាគ​ខាងជើង បន្ទាប់​មក​បោកបក់​កាត់​ភាគ​ខាងលិច​នៃ​កោះធំ​ហុ​ន​ស៊ូ​។ ​ព្យុះ​នេះ ​តាម​កន្លែង​ខ្លះ​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ​រួច​នៅ​ភាគ​កណ្ដាល​ប្រទេស​វា​បោកបក់​ក្នុង​ល្បឿន​ពី​១៦០​ទៅ​១៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

បើតាម​លោក​រី​យូ​កា ​គូ​រូ​ណា ​អ្នក​ទទួលខុសត្រូវ​នៃ​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ បាន​បញ្ជាក់​ថា ព្យុះ​ JEBI បាន​​ចាត់​ចូល​ក្នុង​ប្រភេទ​ព្យុះ​ដែល​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ មក​។ ចំណែក​​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ដោយសារ​ឥទ្ធិពល​ព្យុះ រួច​ប្រជាជន​រស់​នៅ​តាម​បណ្ដា​តំបន់​អាច​ទឹក​ជន់​លិច ឬអាច​រង​គ្រោះ​ដោយ​ការ​បាក់​ដី​ហូរ​ភក់ ហើយ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ជម្លៀស​ចេញ​។

រីឯ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ បាន​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​​ភាគ​ខាងលិច​​ប្រទេស ​ហើយ​កោះ​ហៅ​ធ្វើ​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយ​នា​ឱកាស​នោះ​លោក​​ស្នើ​ដល់​ប្រជាជន​ឲ្យ​ត្រៀម​រាល់​វិធានការ​ដើម្បី​ការពារ​ខ្លួន​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ